Rooney ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ក្រោយចូលនិវត្តន៍

  • 2016-07-25 18:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney មាន​ផែន​ការ​ចង់​បន្ត​ការងារ​ជាមួយ​បាល់ទាត់​ ក្រោយ​ភ្ជួរ​ស្បែក​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​ បាល់ទាត់។

 

ខ្សែ​ប្រយុទ្ធ​ដែល​ឈាន​ចូល​ដល់​វ័យ​៣០​ឆ្នាំ​ មាន​ក្ដី​ស្រមៃ​ក្លាយ​ជា​អ្នកចាត់ការ​ទូទៅ​នា​ថ្ងៃ​អនាគត​បន្ទាប់​ពី លេង​បាល់​លែង​កើត​ មាន​ន័យ​ថា​ការងារ​បន្ទាប់​របស់​គេ​គឺ​មិន​ទៅ ណា​ឆ្ងាយ​ពី​បាល់ទាត់​នោះ​ទេ។ "ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ ពេល​ដែល​ឈប់​លេង​បាល់​។ បាល់ទាត់​គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ហើយ​បច្ចុប្បន្ន​ខ្ញុំ​កំពុង​រៀន​វគ្គ​គ្រូ​បង្វឹក​ សង្ឃឹម​ថា​វា​នឹង​ជោគ​ជ័យ​​” Rooney ប្រាប់​ក្នុង​កម្មវិធី Q&A លើ​បណ្ដាញ​សង្គម​ដូច្នេះ។

 

កីឡាករ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ចូល​លេង​ឈុត​ធំ​ក្រុម​ Everton ឆ្នាំ​២០០២​។ រាប់​ទាំង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ទាំង​នៅ​ក្លឹប​ចាស់ និង Man United ខ្សែ​ប្រយុទ្ធ​ Wayne Rooney លេង​បាន​ជិត​៦០០ ប្រកួត​ហើយ​ក្នុង​អាជីព​៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ GOAL

អត្ថបទពេញនិយម