សៀវម៉ី ​ទម្លាយ​​ឲ្យ​ដឹង​ពី​គម្រោង​ភ្ជាប់​ពាក្យ​​ ​​ក្រោយ​​ត្រឡប់​ពី​​អូឡាំពិក​​នៅ​ប្រេស៊ីល​

  • 2016-07-25 20:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់ដូ​​ ស៊ន ​សៀវម៉ី ​​​បាន​ទម្លាយ​អាថ៌កំបាំង​​របស់​ខ្លួន ដោយ​អាច​ នឹង​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​​​ក្រោយ​ពេល​ត្រឡប់​ពី​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​​នៅ​ប្រទេស​ប្រេស៊ីល​ ដែល​នឹង​ចាប់​ផ្ដើម​ខែ​សីហា ខាង​មុខ​នេះ។

 

ស៊ន ​សៀវម៉ី

 

​ប្អូន​ស្រី​បង្កើត​ ស៊ន ដាវិន រូប​នេះ​​បាន​ឲ្យ​ដឹង​ថា​ ​បញ្ហា​ភ្ជាប់​ពាក្យ​ជា​មួយ​​សង្សារ​​ជា​មន្ត្រី​រាជការ​​ម្នាក់​​ឈ្មោះ ណាយ​ ​នោះ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​។ តាម​គម្រោង​ពិធី​នេះ​ នឹង​កើត​ឡើង​ក្រោយ​​កញ្ញា​ត្រឡប់​ពី​​ប្រទេស​ប្រេស៊ីល​វិញ។

 

​​​វីរនារី​រូប​នេះ​បន្ថែម​ថា រូប​កញ្ញា និង​​បុរស​​ជា​សង្សារ​បាន​ស្គាល់​គ្នា​​ជិត​ ៥​ឆ្នាំ​​​មក​ហើយ។ ​​ចំណែក​ឪពុក​ម្ដាយ​ទាំង​សងខាង​ស្គាល់​​គ្នា​រួចរាល់​ហើយ​ដែរ។ ក្រោយ​បញ្ចប់​​ភារកិច្ច​នៅ​​អូឡាំពិក​ឆ្នាំ​នេះ​កញ្ញា​គិត​​ថា ខ្លួន​មាន​អាយុ​​ច្រើន​​ដែរ​ហើយ​។

 

​​សៀវ ម៉ី ​បញ្ជាក់​ថា បើ​គិត​មក​ដល់​ពេល​នេះ​​ កញ្ញា​មាន​អាយុ​២២​ឆ្នាំ​។ ​​ចិត្ត​របស់​កញ្ញា នៅ​ចង់​បន្ត​អាជីព​​​​​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់​ដូ​ក្រោយ​រៀប​ការ​ ​ខណៈ​​អនាគត​គូ​ដណ្ដឹង​ចង់​ឲ្យ​ កញ្ញា បញ្ឈប់។

 

​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​​កញ្ញា ស៊ន សៀវម៉ី នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​កីឡាករ​-​កីឡា​ការិនី​ ៥​នាក់​​ទៀត​ ដើម្បី​ចូល​រួល​​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល៕

 

 

​​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​