Messi លេង​ម៉ូត​សក់​ថ្មី​ យ៉ាង​ភ្ញាក់​ផ្អើល​មុន​ទៅ​​ប្រទេស​អង់គ្លេស​

  • 2016-07-25 21:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​លេង​ម៉ូត​សក់​ថ្មី​ពណ៌​ស និង​ទុក​ពុក​មាត់​ពណ៌ត្នោត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​គេ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

 

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន លេង​ម៉ូត​សក់​ថ្មី​ចំ​ពេល​ត្រៀម​វិល​ទៅ​ហ្វឹក​ហាត់​ជាមួយ​ Barcelona។ Messi និង​​កម្លាំង​សំខាន់​ៗ ដូចជា Luis Suarez, Arda Turan និង Aleix Vidal សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​លោក Luis Enrique ប្រកួត​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល​នៅ​កីឡដ្ឋាន St George’s Park​​ ប្រទេស​អង់គ្លេស។

 

រូប​ភាព​ម៉ូត​សក់​​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ក្រោយ​មិត្ត​ស្រី​របស់​គេ​ នាង Antonella Roccuzzo​ ថត​បង្ហោះ ដែល វា​មើល​ទៅ​ស្រដៀង​គ្នា​ទៅ​នឹង​សក់​​កីឡាករ James Rodrigues ខ្សែ​បម្រើ​ក្លឹប​គូ​ប្រជែង​ដ៏​ធំ​របស់​ Messi គឺ​ Real Madrid៕

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ The Sun

អត្ថបទពេញនិយម