​តួកគី​បញ្ជារ​​​​​​បិទ​​អង្គការ​ និង​សាលា​​​​​ជាង​ ២០០០​ កន្លែង​​​​​​​​ ​

  • 2016-07-25 22:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​ប្រធានាធិបតី​​តួកគី​​​​​​​​​​ ​សម្រេច​បិទ​សាលា​​​​​​ឯក​ជន​​​រាប់​រយ​​​​​​​​​​​ អង្គការ ​​និង​ស្ថាប័ន​​ជា​ច្រើន​​​កន្លែង​ទៀត​នៅ​ទូទាំង​ប្រទេស​តួកគី ដែល​គេ​​​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​​​នឹង​មេដឹកនាំ​​​​រដ្ឋ​ប្រហារ​របស់​​បព្វជិត​​  Fehullah Gulen ​​​​​​​​នៅ​សហរដ្ឋ​អាមេរិក។

 

ប្រធានាធិបតី​តួកគី Erdogan

 

អនុក្រឹត្យ​នេះ​​ចេញ​​ដោយ​ប្រធានាធិបតី​​តួកគី​​ផ្ទាល់​​​​​​ គឺ​លោក​ Recep Tayyip Erdogan ​ជា​លើក​​ដំបូង​​ចាប់​តាំង​​ពី​​​ប្រកាស​រដ្ឋ​ដាក់​ក្នុង​​ភាព​អាសន្ន​​កាល​​​ពី​សប្ដាហ៍​មុន។ ​លោក​បាន​​បញ្ជា​​​ឲ្យ​បិទ​​​​សាលា​ឯកជន​​​​​ចំនួន​ ១ ០៤៣​​​​​កន្លែង​, ​អង្គការ​​សប្បុរសធម៌ និង​មូលនិធិ​​​​​ ១ ២២៩​​​កន្លែង​, ១៩ សហជីព, ១៥​សាកល​វិទ្យាល័យ​ និង​ឱសថ​ស្ថាន ៣៥​​កន្លែង​។​​ ​

 

សូម​​បញ្ជាក់​ថា​ រដ្ឋាភិបាល​តួកគី​ បាន​​ចោទ​ប្រកាន់​​​​​​​​លោក​ Gulen ​​ ថា​ជា​មេខ្លោង​​​នៅ​ពី​ក្រោយ​​​​​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​​​​​ផ្ដួល​រំលំ​​ប្រធានាធិបតី​​ Erdogan កាល​ពី​សប្ដាហ៍​មុន​​ តែ​មិន​បាន​សម្រេច និង​បាន​ចាប់​ខ្លួនទាហាន​ជា​ច្រើន​​ពាន់​នាក់​។​​​​​ ទោះ​ជា​យ៉ាង​ណា ​​​​ប្រទេស​សម្ព័ន្ធ​មិត្ត​​​​​​របស់​តួកគី  ​​​មាន​អាមេរិក​ និង​អឺរ៉ុប​​ បាន​ប្រតិកម្ម​​​ខ្លាំង​​ៗ​ ចំពោះ​​​​​ការ​បង្ក្រាប​​​​​ដ៏​ព្រៃ​ផ្សៃ​របស់​រដ្ឋាភិបាល​តួកគី​​ផង​ដែរ៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ RT​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី