ការ​ប្រកួត​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​សារព័ត៌មាន​ឆ្នើម ចាប់​ផ្ដើម​ថ្ងៃ​នេះ​ហើយ

  • 2016-07-25 23:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្កើន​ការ​យល់​ដឹង និង​គាំទ្រ​ការ​ពាក់​មួក​សុវត្ថិភាព អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ (AIP) បាន​រៀប​ចំ​ការ​ប្រកួត​ស្ដី​ពី “ពាន​រង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​លើ​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព" ដែល​នឹង​ចាប់​ផ្ដើម​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Sabay News រហូត​ដល់​ថ្ងៃ​ទី០៥ ខែ​សីហា។

 

ចំពោះ​អ្នក​សារព័ត៌មាន​ចូលរួម​ការ​ប្រកួត​នេះ មាន​ទាំង​អស់ ១១​នាក់ ចែក​ចេញ ៣​ផ្នែក។ លោក​អ្នក​គ្រាន់​តែ​ចុច​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក Sabay News រួច Like និង Share ជា​ការ​ស្រេច។

 

ផ្នែក​អត្ថបទ៖ បេក្ខជនទី១: កញ្ញា សោភ័ណ លក្ខិណា (ចុច​បោះ​ឆ្នោត) បេក្ខជនទី២: លោក វ៉ាង ភក្តី (ចុច​បោះ​ឆ្នោត) បេក្ខជនទី៣: លោក ឃឹម វិចិត្រី្ត (ចុច​បោះ​ឆ្នោត) បេក្ខជនទី៤: កញ្ញា ខន ចំប៉ា (ចុច​បោះ​ឆ្នោត) បេក្ខជនទី៥: កញ្ញា ប៊ិន សុភ័ណ្ឌ (ចុច​បោះ​ឆ្នោត)

 

 

ផ្នែក​រូបភាព៖ បេក្ខជនទី១: លោកស្រី អ៊ុក សាវបូរី (ចុច​បោះ​ឆ្នោត) បេក្ខជនទី២: លោក នៅ វៃ (ចុច​បោះ​ឆ្នោត) បេក្ខជនទី៣: លោក អ៊ួន រិទ្ធី (ចុច​បោះ​ឆ្នោត)

 

 

ផ្នែក​សំឡេង៖ បេក្ខជនទី១: កញ្ញា ជុំ ជោគជាតា (ចុច​បោះ​ឆ្នោត) បេក្ខជនទី២: កញ្ញា អេង គឹមហុង (ចុច​បោះ​ឆ្នោត) បេក្ខជនទី៣: កញ្ញា ឆាយ សុភៈនារី (ចុច​បោះ​ឆ្នោត)

 

 

@លក្ខណៈ​វិនិច្ឆ័យ៖ ១/ ដាក់​ពាក្យ (៥%) ២/ ខ្លឹមសារ​នៃ​សារព័ត៌មាន (៤៥%) -ទម្រង់​អត្ថបទ ( ផ្ដើម តួ បញ្ចប់) -គុណ​ភាព​រូប អត្ថន័យ -ប្រភព និង​សម្រង់​ពាក្យ​ត្រឹមត្រូវ-ផ្ញើ​សំណុំ​ឯក​សារ​ទាន់​ពេល​វេលា -ឯក​សារ​គាំទ្រ : ភ្ជាប់​ជាមួយ​អត្ថបទ​ព័ត៌មាន​ទាក់​ទង​នឹង​មួក​សុវត្ថិភាព​ធ្លាប់​ចេញ​ផ្សាយ​ មុន​ការ​ប្រកួត​ចំនួន​២ និង​អត្ថបទ​ចូល​រួម​ប្រកួត​ចំនួន​១

 

៣/​​ ប្រសិទ្ធភាព​នៃ​អត្ថបទ (៣៥%) -ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ ទាំង​អ្នក​បើក​បរ អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ -តួលេខ​និង​របាយការណ៍​ថ្មីៗ -គំនិត​ច្នៃ​ប្រឌិត មាន​ភាព​ចម្រុះ -អត្ថបទ​ដែល​មាន​អ្នក​ចុច like និង share ច្រើន (១៥%)

 

@ ជយ​លាភី​ទទួល​បាន៖ -ពាន​រង្វាន់ (សម្រាប់​អ្នក​លេខ​១) -លិខិត​សរសើរ -ដំណើរ​ទស្សនកិច្ច -ថវិកា​ពី ៥០០ ០០០រៀល-២ ៦០០ ០០០រៀល

អត្ថបទពេញនិយម