​សរ រាជសីហ៍ និង​ពេជ្រ សីហា ដាក់​ទិស​ដៅ​ខ្ពស់​​​​ដណ្ដើម​ខ្សែក្រវាត់​​ PNN

  • 2016-07-31 16:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​ប្រដាល់​សេរី សរ រាជសីហ៍​ និង​ ពេជ្រ សីហា បាន​កំណត់​គោលដៅ​របស់​ខ្លួន​​​ខ្ពស់​ ដើម្បី​ប្រជែង​គ្នា​ដណ្ដើម​ខ្សែក្រវាត់​​ សមរភូមិ​អ្នក​ប្រយុទ្ធ​​របស់​សង្វៀន​​ PNN ​ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​គោ​ជល់។

 

 

​​​ជើង​ខ្លាំង​មិន​ធ្លាប់​​ឈ្នះ​​ខ្សែក្រវាត់​​មួយ​ក្នុង​ដៃ​​សោះ សរ រាជសីហ៍ ​បាន​​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ខាង​លើ​​សង្ឃឹម​ខ្ពស់​មែនទែន​ ក្នុង​ការ​ប្រជែង​យក​ខ្សែក្រវាត់​មួយ​នេះ។ ​​រូប​គេ​រំពឹង​ដល់​ ៨០​%​ ​​​ក្នុង​ការ​​ឈ្នះ​ខ្សែក្រវាត់ ដោយ​សំអាង​ហេតុ​ផល​ មើល​​ឃើញ​សមត្ថភាព​កីឡាករ​ថៃនៅ​ក្រោម​ខ្លួន​។

 

​ចំណែក​អ្នក​ប្រដាល់​មុខ​តាន់ ពេជ្រ សីហា វិញ​​​រំពឹងរឹត​តែ​​​ខ្ពស់​គឺ​រហូត​ដល់ ១០០​% ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ហើយ​ក៏​សង្ឃឹម​​​ឈ្នះ​​ខ្សែក្រវាត់​ផង​ដែរ។ ​រូប​គេ​មើល​ឃើញ​ថា សមត្ថភាព​របស់​កីឡាករ​ថៃ​ទាំង ៤​នាក់​គ្មាន​អ្វី​អស្ចារ្យ។

 

​​ពេជ្រ សីហា ទទួល​បាន ៦​ពិន្ទុ​ពេញ​ក្នុង​នោះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទឹក​ទី១ ​នា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ដំបូង និង​ដៃ​គូ​​បោះបង់​ការ​ប្រកួត​​នា​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​២។ ​ចំណែក សរ រាជសីហ៍​ ទទួល​បាន៦​​ពិន្ទុ​ពេញ​ដូច​គ្នា ​ដោយ​ផ្ដួល​ដៃ​គូ​នា​ទឹក​ទី៣ នា​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី១ និង​ទាត់​ដៃ​គូ​ឲ្យ​ក្រោក​លែង​រួច​នា​ប្រកួត​ទី២ កាល​ពី​សប្ដាហ៍​មុន៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​