ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

  • 2016-07-26 23:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ភោជនីយដ្ឋាន​​​​ចម្លែក​​​​​មួយ​ កំពុង​ទាក់​ទាញ​​​ការ​ចាប់​អារម្មណ៍​​​​​​​ពី​​អតិថិជន​​​​​​​យ៉ាង​ច្រើន​​​​ ​​ដោយ​​សារ​​មាន​បម្រើ​​​មុខ​ម្ហូប​​ដាក់​​​​​ក្នុង​ចាន​បង្គន់ ​​​ជំនួស​​ឆ្នាំង​​ស៊ុប ឬ​​​​​កែវ​ស្រា។

 

ភោជនីយដ្ឋាន​​នេះ​​មាន​​ឈ្មោះ Jamban Cafe ​​ស្ថិត​​​នៅ​ទីក្រុង​​ Semarang ​​​ភាគ​ខាង​ជើង​​​​​​​​​កោះ​ Java ​​នៃ​ខេត្ត​ Central Java ប្រទេស​ឥណ្ឌូណេស៊ី។​ ​នៅ​ទី​​​នេះ​​​ ទើប​បើក​ដំណើរការ​​​​​​​​​​កាល​ពី​ខែ​មេសា​ថ្មី​ៗ​នេះ​ ដោយ​ប្រើ​ចាន​បង្គន់​​​​​ដាក់​​​មុខម្ហូប​​​ប្រពៃណី​​​ឈ្មោះ​ Bakso ​និង​ស៊ុប​ប្រហិត។ ​ចំណែក​ចាន​បង្គន់​​​​​ដាក់​ទន្ទឹម​​គ្នា​មួយ​ទៀត​​ មាន​​​ដាក់​ស្រា​ក្រហម​​ក្រឡុក​​​​​​​​​​ ពិសា​ដោយ​​ឥត​គិត​ថ្លៃ។ ​ក្រៅ​​​ពី​ចាន​បង្គន់​​​​ចំនួន​​ពីរ​​​​​​សម្រាប់​​មួយ​តុ ​​គេ​សង្កេត​​​ឃើញ​​​​​​​កៅអី​​អង្គុយ​​របស់​​ភ្ញៀវ​​ក៏​​ជា​ចាន​បង្គន់​​ប្រភេទ​ខ្ពស់​ដែរ។

 

​​​បើ​តាម​​​​​ប្រភព​​​​ គេ​​ក៏​បាន​រក​ឃើញ​​ភោជនីយដ្ឋាន​​​​​​​​ស្រដៀង​នេះ​​នៅ​​កោះ​តៃវ៉ាន់ ​និង​​​​​​ប្រទេស​រុស្ស៊ី​ដែរ តែ​​​​នៅ​ឥណ្ឌូណេស៊ី​​​​​​​មើល​ទៅ​សាមញ្ញ​​​​​ និង​ដូច​ពិត​ៗ។ ​​គោល​​​បំណង​ក្នុង​ការ​បើក​​​បម្រើ​​ដ៏​ប្លែក​គេ​​នេះ ​ត្រូវ​លោក​ Budi Laksono ជា​​​ម្ចាស់​ភោជនីយដ្ឋាន​​​​​​​ប្រាប់​ថា​​​ គឺ​​ដើម្បី​​អប់រំ​​​​​មនុស្ស​​​​​ឲ្យ​​ចេះ​​មាន​អនាម័យ ​និង​​​លើក​កម្ពស់​​ក្នុង​ការ​​​ប្រើ​ប្រាស់​​បង្គន់​​​​​​ឲ្យ​បាន​​គ្រប់​ៗ​គ្នា​​នៅ​​តាម​គេហដ្ឋាន ​ខណៈ​​ប្រជាជន​​ឥណ្ឌូណេស៊ី​​​ភាគ​ច្រើន​​ពុំ​ទាន់​មាន​បង្គន់​ប្រើ​ប្រាស់​នៅ​ឡើយ​។​

 

ប្រភព​​ដដែល​​​បន្ត​​ ​​​​លោក​បាន​សារ​ភាព​​​ថា​​វិធី​​​​ចម្លែក​​នេះ​ ​បាន​ធ្វើ​​ឲ្យ​​​មាន​​​ភាព​ចម្រូង​ចម្រាស់​​​​មួយ​ចំនួន​​​​​​ក្នុង​ប្រទេស​​កាន់សាសនា​ឥស្លាម​ភាគ​ច្រើន​ខាង​លើ​។ ​​ ​ឯ​ខ្លះ​ទៀត​​បាន​​រិះគន់​ថា​​​ មិន​សមរម្យ​​ និង​​ប្រឆាំង​​ច្បាប់​ឥស្លាម​​ផង​ដែរ​៕

 

 

 

 

 

 

 

 

 

 

ប្រិយ​មិត្ត​វិញ ហ៊ាន​ញ៉ាំអត់?

 

ចុចអាន៖ ហ៊ាន​ញ៉ាំ​អត់! ដាំ​បន្លែ​លើ​ចាន​បង្គន់​ ​និង​ប្រើ​លាមក​​មនុស្ស​​ធ្វើ​ជី

ចុចអាន៖ សារមន្ទីរ​នៅ​​​ជប៉ុន​​ដាក់​តាំង​បង្គន់​យក្ស​ដើម្បី​ឲ្យ​ក្មេង​សិក្សាច្បាស់​​ពី​លាមក

ចុចអាន៖ ​ក្រុម​បុរាណ​វិទូ​អាមេរិក​​​ជីក​បង្គន់​​ រក​ឃើញ​វត្ថុ​​​​​បុរាណ​ជិត​​៩​ម៉ឺន​​​​​មុខ​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Mashable​​​​​​​​​​​​​​​​​​​