គូ​ស្នេហ៍​១០៣​ឆ្នាំ ធ្វើ​ខួប​អាពាហ៍ពិពាហ៍ លើក​ទី​៨០ និង​ថត​រូប​គ្រង​ឈុត​អាពាហ៍ពិពាហ៍​ជាថ្មី

  • 2016-07-26 23:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​គូ​ស្វាមីភរិយា​ថ្មីថ្មោង តែងតែ​បង្ហោះ និង​បង្អួត​រូបថត​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​របស់​ពួកគេ តើ​ចំណង​ស្នេហា​ពួកគេ​នឹង​ទៅ​ជា​យ៉ាង​ណា ក្នុង​រយៈពេល ៨០ឆ្នាំ​ក្រោយ?

 

 

ងាក​មក​ជួប​ជាមួយ​លោកតា Song Qinglin និង​លោកយាយ Song Lishi ដែល​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា​អស់​រយៈពេល ៨០ឆ្នាំ​មក​ហើយ។ ពួក​គាត់​ទាំង២​នាក់ មាន​វ័យ១០៣ឆ្នាំ និង​មាន​កូន​ចំនួន៤នាក់ រួម​ទាំង​ចៅ និង​ចៅទួត​ផង​ដែរ។ ក្រុម​គ្រួសារ​សរុប​ចំនួន​៤ជំនាន់​នេះ រស់នៅ​ក្រោម​ដំបូល​តែមួយ នៅ​ក្នុង​ទីក្រុង Fuyang ខេត្ត Anhui ប្រទេស​ចិន។

 

កាល​ពី​ពេល​ថ្មីៗ​នេះ លោកតា Song Qinglin និង​លោកយាយ Song Lishi បាន​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍ លើកទី៨០ របស់​ពួកគាត់ ហើយ​បាន​ថតរូប​ទុក​ជា​អនុស្សាវរីយ៍ ដោយ​លោកយាយ Lishi បាន​គ្រង​ឈុត​កូនក្រមុំ​សាជាថ្មី។ មូលហេតុ​ដោយសារ​តែ កាល​ពី​ឆ្នាំ១៩៣៦ គូ​ស្វាមីភរិយា​មួយ​គូ​នេះ​គ្មាន​លទ្ធភាព​ដើម្បី​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​ឡើយ៕

 

 
 
 
 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist