Girls' Generation បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដើម្បី​អបអរ​គម្រប់​ខួប​៩​ឆ្នាំ

  • 2016-07-27 17:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ល្បី​ឈ្មោះ Girls' Generation នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ក្នុង​នៅ​ពេល​ឆាប់​នេះ​ដើម្បី​អបអរ​គម្រប់​ខួប​៩​ឆ្នាំ​ដែល​ខ្លួន​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ។

 

ថ្ងៃ​ទី ៥​ខែ​សីហា​ខាង​មុខ​នេះ គឺ​ជា​គម្រប់​ខួប​៩​ឆ្នាំ​ដែល​ក្រុម​ចម្រៀង​លំដាប់ A Girls' Generation បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​លើ​ឆាក​ប្រកួត KPOP។ ដើម្បី​អបអរ​ព្រឹត្តិការណ៍​នេះ ក្រុម​ចម្រៀង​៨​សមាជិក​រូប​នេះ​នឹង​បញ្ចេញ​ចម្រៀង​ថ្មី​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា "That Summer (0805)” ដែល​រំលឹក​ពី​រដូវ​ក្ដៅ​ឆ្នាំ ២០០៧​នៅ​ពេល​ដែល​ពួក​គេ​បាន​បោះ​ជើង​ឡើង​លើ​ឆាក​ចម្រៀង​ជា​លើក​ដំបូង។

 

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​បទ​ចម្រៀង​ថ្មី​នេះ​ត្រូវ​បាន​សរសេរ​ទំនុក​ច្រៀង​ដោយ Sooyoung សមាជិក​ខ្ពស់​​ជាង​គេ​របស់ Girls' Generation។ "That Summer (0805) នឹង​ត្រូវ​បញ្ចេញ​នៅ​ថ្ងៃ​ទី ៥​ខែ​សីហា​គឺ​ចំ​ថ្ងៃ​បង្ហាញ​មុខ​​ដំបូង​របស់​ក្រុម​ចម្រៀង​របស់​ផលិតកម្ម SM តែ​ម្ដង៕

 

ចុចអាន៖Yoona នឹង​ត្រលប់​មក​សម្ដែង​រឿង​ភាគ​វិញ​ជាមួយ​តួ​រឿង “ដុងហេ”?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖yonhapnews