មុន​​ និង​ក្រោយ​​ ការ​សម្រក​ទម្ងន់​​​មិន​គួរ​ឲ្យ​ជឿ​

  • 2016-07-27 21:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​​​វ័យ​ ​​៣៣​ឆ្នាំ​​ម្នាក់​​​​​​​​​ ​ទទួល​ការ​ចាប់​អារម្មណ៍​​ខ្លាំង​​​​​ពី​បណ្ដា​សារព័ត៌មាន​​ល្បី​​ៗ​​ជុំវិញ​ពិភពលោក​​​ ព្រម​ទាំង​​​មនុស្ស​ជា​ច្រើន​​​​​ផ្សេង​​ទៀត ​ក្រោយ​​សម្រក​ទម្ងន់​បាន​​​​​​​​​​​​មិន​គួរ​ឲ្យ​ជឿ​​​។

 

​​​​​​

អ្នក​ស្រី​​ Monica Kinde ​មក​ពី​​ទីក្រុង​ Joplin រដ្ឋ​ Missouri ​​សហរដ្ឋ​អាមេរិក​​​​​​​​ បាន​​ចំណាយ​​​​ប្រាក់​​​​ប្រមាណ​​ ២៥ ០០០​​ដុល្លារ​​អាមេរិក ​​​​ដើម្បី​វះកាត់​​​​​​​​​សម្រក​ទម្ងន់​​​​​​​ជាង​ ១២៧​គីឡូក្រាម​​​ ​ និង​​​កម្ចាត់​​ស្បែក​យារ​ធ្លាក់។

 

​អ្នក​ស្រី​ប្រាប់​ថា​​​​​ ​​​​គាត់​​​​ញ៉ាំ​​​អាហារ​កញ្ចប់​ ​និង​កំប៉ុង​​​​ ៣​ពេល​​​ រៀងរាល់​​​ថ្ងៃ​ ​​​​​ទទួល​បាន​ជាង​ ៦០០០​កាឡូរី គឺ​​​​ខ្ពស់​​​ជាង​​​​៣​​ដង​ធៀប​នឹង​​​ស្ត្រី​ធម្មតា។ ​អ្នក​ស្រី​ Monica ​មាន​ទម្ងន់​​ ២១៥​គីឡូក្រាម​​ ​​​​បាន​​​​​​​ព្យាយាម​​សម្រក​​​​ជាង​​ ៣​ឆ្នាំ​​ហើយ ​ប៉ុន្តែ​​​​​​​ការ​សម្រក​​​ធ្វើ​ឲ្យ​គាត់​​មាន​ស្បែក​​​ពោះ​ ​ភ្លៅ និង​​ដើម​ដៃ​យារ​ធ្លាក់​ខ្លាំង ​ទើប​នាំឲ្យ​វះកាត់​តែ​ម្ដង​។ ​​គាត់​និយាយ​​ទាំង​​​មុខ​រីករាយ​ថា​​ ឥឡូវ​​គាត់​មាន​​ទម្ងន់​​ ៨៦​គីឡូក្រាម​ប៉ុណ្ណោះ ដែល​ធ្វើ​​គេ​ចំណាំ​សឹង​ពុំបាន។​

 

​Monica ​ជា​កូន​ស្រី​​ថ្លោស​​តាំង​ពី​តូច​​ម្នាក់ ​​​​តែ​ពេល​​សិក្សា​​​ថ្នាក់​​​បណ្ឌិត​​មុខ​វិជ្ជា​​គីមីវិទ្យា​​ ​​នាង​​​បាន​​ឡើង​ទម្ងន់​ ៩០​គីឡូ​​​ធ្វើ​​ឲ្យ​​​​​​ជួប​​បញ្ហា​​ជា​ច្រើន​​​​​​​​​​ក្នុង​ជីវិត​ប្រចាំ​​ថ្ងៃ​​។ ​អ្នក​ស្រី​បន្ត​​ថា​​​​ ​​"តាំង​​ពី​ឡើង​គីឡូ​ដូច​គេ​ផ្លុំ​មក​​ ខ្ញុំ​មិន​ដែល​​បាន​​​​​ធ្វើ​ដំណើរ​​ទៅ​ទី​ឆ្ងាយ​ទេ​​ ព្រោះ​ត្រូវ​​ទិញ​​​កៅអី​អង្គុយ​ចំនួន​ពីរ​​​​ ​​​​ដែល​ស្ដាប់​ទៅ​​​ដូច​ខ្មាស​គេ​ណាស់​"។ ពេល​នេះ​គាត់​មាន​សុខភាព​​ល្អ​ និង​​ទៅ​ហាត់​ប្រាណ​​​ជា​ប្រចាំ​ផងដែរ។​ សូម​​ទស្សនា​រូប​ថត​​ប្ដូរ​រូបរាង​​​​​​​​​មុន​ និង​ក្រោយ​វះកាត់​​របស់​​​ស្ត្រី​កូន​មួយ​នេះ​៖

 

 

 

 

 

 

ចុចអាន៖ ​អៃយ៉ា! មាន​​វិធី​​​​សម្រក​​ក្បាល​ពោះ មនុស្ស​​គ្រប់​គ្នា​អាច​ធ្វើ​បាន​ទៀត

ចុចអាន៖ ភេសជ្ជៈ​៦​ប្រភេទ​អាច​​សម្រក​​ក្បាលពោះ​ឲ្យ​រាបស្មើ​បាន​យ៉ាង​លឿន

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ Dailymail​​​​​ ​​​