បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​

  • 2016-07-28 16:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​បុរស​​​ជនជាតិ​ចិន​​​​​អាយុ​ ៤១​​ឆ្នាំ​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​​​ជា​​ "បុរស​ពីងពាង​" ​​​មក​ពី​​ទីក្រុង​​​​សៅយ៉ាង ​​​​ខេត្ត​​ហ៊ូណាន​​​ ​​​​​​​រស់​​នៅ​​​ដោយ​​សង់​​​តូប​​​​​​នៅ​ចំណោត​​ថ្ម​ខ្ពស់​​​​មួយ​​​​ឲ្យ​​​​​​គេ​ចូល​អុជ​ធូប​​ ​ដើម្បី​​​​​នាំ​​លាភ​​សំណាង​​​ដល់​​អ្នក​ទេសចរ។​

 

 

​​បុរស​​ពីងពាង​​​​​មាន​​ឈ្មោះ​ ​Zou Zaihong ​ត្រូវ​​​បាន​គេ​ឃើញ​​​​​​​​តោង​​​ជាប់​​​ថ្ម​​​​​​​យ៉ាង​​ខ្ពស់​ ​ដោយ​​មិន​មាន​​​​​របស់​ការពារ​​សុវត្ថិភាព​​នៅ​​​​ឧទ្យាន​​​​​ជាតិ​​ Bajiaozhai ​​និង​​​នៅ​ទី​នោះ​រយៈពេល​​​​ ៤​ឆ្នាំ​​ហើយ​។ ​​​បើ​តាម​​រូបភាព​​ ​ភ្នំ​​នេះ​​​​​​​​​​ពិត​ជា​គ្រោះ​ថ្នាក់​​ណាស់​​​​​​​​​ត្រង់​ចំណោត​​ថ្ម​​ ដែល​មាន​​​​កម្ពស់​​ខ្ពស់​​ តែ​​ទទឹង​​​តូច​​​ចង្អៀត​ពិបាក​នឹង​​ដើរ​ឆ្លង​ដោយ​ជើង​​ពីរ​។ ​ចំណោត​​​​​ថ្ម​​​​​​​ដែល​បុរស​​នេះ​សង់​តូប​​​លើ​ គឺ​​​មាន​កម្ពស់​​ ​៨០០​ម៉ែត្រ​​​ពី​ផ្ទៃ​ដី។

 

​ភ្ញៀវ​ទេសចរ​​​​​​​​​​ទៅ​លេង​​ភ្នំ​​​ ​ហើយ​ចង់​​អុជ​ធូប​​​​​កន្លែង​​គ្រោះ​ថ្នាក់​នេះ​​​ លោក​​​ Zou ​នឹង​​ជួយ​​អុជ​​​ជំនួស​​​​ តែ​​ពួកគេ​​ត្រូវ​ជូន​​​ប្រាក់​​​ឲ្យ​លោកខ្លះ។​​ ​​កន្លែង​​​​អុជ​​ធូប​​កម្រ​​មាន​​​អ្នកណា​​ហ៊ាន​​ឆ្លង​​​កាត់​ទៅ​​​​​នេះ​​មាន​​ឈ្មោះ​ "​កន្លែង​អុជ​ធូប​​លើ​ក្បាល​នាគ"។

 

​​​​​​​​ចំពោះ​​​​​​​អ្នក​ទេសចរ​​​​​​ណា​​​មាន​ចិត្ត​សប្បុរស​​​ឲ្យ​ប្រាក់​ លោក​ Zou ​នឹង​​សម្ដែង​​​​​​តោង​​​​​​គែម​ៗ​​ដុំ​ថ្ម​​​ឲ្យ​​ពួក​គេ​មើល។ ទោះ​ជា​​​យ៉ាង​​ណា​​​ ​កន្លែង​​គោរព​បូជា​​​​គ្រោះ​​ថ្នាក់​​ៗ​ជា​ច្រើន​​​​ត្រូវ​​​​បាន​អាជ្ញាធរ​បិទ​​​មិន​​​ឲ្យ​គោរព​​ ​នៅ​តែ​​​​ចំណោត​ថ្ម​​នៅ​​ Baojiaozhai នេះ​មួយ​ប៉ុណ្ណោះ​​ក្នុង​ប្រទេស​ចិន​៕

 

 

 

 

 

 

 

ចុចអាន៖ ​ភោជនីយដ្ឋាន​​​បាត​កញ្ចក់​លើ​​ចំណោត​ថ្ម​​ ​គ្រោង​បង្ហាញ​ខ្លួន ​ធ្វើ​​ឲ្យ​​គ្រប់​គ្នា​បុក​ពោះ

ចុចអាន៖ ឡើង​​​​​ចំណោត​ថ្ម​​ភ្នំ​បាន​ពាក់​កណ្ដាល​​សុំ​មិត្ត​ស្រី​រៀបការ​​បាន​សម្រេច​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ CCTV​​​