រាជវាំង​ចិន ប្រើ​ប្រព័ន្ធ​ការពារ​ទឹកជំនន់ ដែល​គ្រប់គ្នា​នឹកស្មាន​មិនដល់

  • 2016-07-28 16:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ទីក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេសចិន ប្រឈមនឹង​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ក្នុង​អំឡុងពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ យ៉ាងហោច​ណាស់​មាន​កន្លែង​មួយ ដែល​ប្រជាជន​អាច​ទៅ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គេចផុត​ពី​ទឹកជំនន់​បាន គឺ រាជវាំងចិន។

 

 

រាជវាំងចិន បាន​ប្រើប្រាស់​ប្រព័ន្ធ​បង្ហូរទឹក​ដ៏ល្អ​ឥតខ្ជោះ ដែល​មាន​អាយុកាល ៦០០ឆ្នាំ​មកហើយ ដោយ​បាន​សាងសង់​ឡើង​ក្នុង​រាជវង្សមីង ហើយ​វា​ក៏ជា​គំរូ​ស្ថាបត្យកម្ម​បែប​ប្រពៃណីចិន សាងសង់​តាមក្បួន «ខាងជើងខ្ពស់ ខាងត្បូងទាប» ដើម្បី​ការពារ​ទឹកជំនន់​ផងដែរ។

 

នៅក្នុង​បរិវេណ​នៃ​រាជវាំង​ខាងលើ យើង​អាច​មើល​ឃើញ​ប្រព័ន្ធ​បង្ហូរទឹក ដែល​មាន​រូបរាង​ដូច​ក្បាលនាគ​ជាច្រើន។ នៅពេល​ដែល​មាន​ព្យុះភ្លៀង ទឹក​អាច​ហូរ​ចេញ​តាម​ក្បាលនាគ បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ ហាក់បីដូចជា​សត្វនាគ​រាប់ពាន់​ក្បាល​ព្រួសទឹក​អីចឹង។ ជាង​នេះ​ទៅទៀត រាជវាំងចិន​មាន​ប្រព័ន្ធលូ​ស្មុគស្មាញ​ខ្លាំង ដែល​អាច​ឲ្យ​ទឹកហូរ​បែកគ្នា ការពារ​ពី​ការហូរ​លើសចំណុះ​ទៀតផង៕

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist