រឿង "ស្នេហ៍​ស្វ័យគុណ​៤" វីដេអូ​ភាគ​និយាយ​ពី​ស្នេហា​ត្រៀម​ថត

  • 2016-07-28 20:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ភាគ​បង្ហាញ​ពី​អត្ថន័យ​ស្នេហា​​គ្រប់​រសជាតិ​របស់​យុវវ័យ​រឿង "ស្នេហ៍​ស្វ័យគុណ​៤" ចាប់​ដំណើរ​ការ​ថត​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ​ហើយ ក្រោម​ការ​ដឹក​នាំ​របស់​កញ្ញា សុទ្ធា អ៊ីណេស។

 

ជំនួយ​ការ​ទី២​ផ្នែក​ដឹកនាំ​រឿង​កញ្ញា ហាក់ ស្រីនិត បាន​និយាយ​ថា វីដេអូ​ភាគ​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត ដោយ​បាន​ជ្រើស​យក​តារា​ជា​ច្រើន​ចូលរួម​សម្ដែង​ដូច​ជា មាន សូនីតា, ប៊ីរីយ៉ា Cheky និង​តួ​មួយ​ចំនួន​ទៀត ដែល​ភាគ​ច្រើន​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​រឿង "ឡូយ​៩" កន្លង​ទៅ។

 

“ខ្ញុំ​គិត​ថា តួ​សម្ដែង​បាន​ល្អ​ស្រាប់​តាម​រយៈ​រឿង "ស្នេហ៍​៩" ពី​មុន អញ្ចឹង​មក​ដល់​រឿង​នេះ​ជឿជាក់​ថា នៅ​តែ​ល្អ ឬ​អាច​ល្អ​ជាង​មុន​ទៀត"។ ហាក់ ស្រីនិត ថ្លែង​មក​កាន់ Sabay។

 

តាម​រយៈ​សមត្ថភាព​ដឹក​នាំ​រឿង​របស់ ​សុទ្ធា អ៊ីណេស និង​ទេពកោសល្យ​របស់​តួ​សម្ដែង​នីមួយៗ​ផង​នោះ កញ្ញា​ជឿជាក់​ថា វីដេអូ​ទូរទស្សន៍​​មួយ​នេះ​មាន​គុណភាព ហើយ​ទទួល​បាន​ការ​គាំទ្រ​ដូច​រឿង "ស្នេហ៍​៩" មិន​ខាន។ "ស្នេហ៍​ស្វ័យគុណ​៤" ជា​ប្រភេទ​វីដេអូ​ភាគ​ពន្យល់​ពី​អត្ថន័យ​ស្នេហា​ស៊ី​ជម្រៅ​បាញ់​ចំ​បេះដូង​ស្រទាប់​មហាជន។

 

ប្រភព​ដដែល​បញ្ជាក់​ថា រឿង​នេះ​បាន​ឆ្លងកាត់​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ ដើម្បី​ត្រួត​ពិនិត្យ​ខ្លឹម​សារ​យ៉ាង​ត្រឹមត្រូវ មុន​ពេល​ដំណើរការ​ថត៕

 

អត្ថបទ៖ សំ ជំនាញ