អ្នក​ថត​រូប​ម្នាក់​ប្ដឹង​ ​Getty Images​ ​សង​ ​១​ពាន់​លាន​ដុល្លារ​

  • 2016-07-28 20:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ ​Carol M. Highsmith​ ​បាន​ប្ដឹង​ ​Getting Images​ ​ឲ្យ​បង់​សំណង​ ​១​ពាន់​លាន​ដុល្លារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​កម្មសិទ្ធិបញ្ញា​លើ​រូបភាព​ឯកសារ​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ចំនួន​ ​១៧ ៨៥៥​ ​សន្លឹក។

 

 

លោក​ស្រី​ ​Highsmith​ ​វ័យ​ ​៧០ឆ្នាំ​ ​ឲ្យ​ដឹង​ថា​ ​Getty Image​ ​បាន​យក​រូបថត​ដែល​គាត់​ទុក​ក្នុង​បណ្ណាល័យ​ ​Congress​ ​ទៅ​លក់​ ​ទាំង​មិន​បាន​សុំ​ការ​អនុញ្ញាត​ ​ហើយ​រូប​ទាំង​នោះ​គាត់​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ ​ដើម្បី​ទៅ​ដល់​គ្រប់​រដ្ឋ​របស់​សហរដ្ឋអាមេរិក​ទើប​អាច​ថត​បាន។

 

លោកស្រី​ ​Highsmith​ ​ក្នុង​ទសវត្ស​ ​៧០​ 

 

តុលាការ​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​អ្វី​នោះ​ទេ​ ​ហើយ​ ​Getty Image​ ​កំពុង​ធ្វើ​ចរចា​ក្រៅ​ផ្លូវ​ច្បាប់​ជា​មួយ​លោក​ស្រី​ ​Highsmith​ ​ក្រោម​លក្ខខណ្ឌ​ព្រម​សង​សំណង​ត្រឹម​ជាង​ ​៤០០​ ​លាន​ដុល្លារ៕

 

អាន​បន្ត​ ​៖​ កម្មវិធី​​ថ្មី​ពី​ Microsoft ថត​រូប​បាន​ល្អ​ជាង​ កម្មវិធី​មាន​ស្រាប់​លើ​ iPhone

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ ​petapixel