ខាង​ជើង​សាលា​រចនា វិថី​គំនូរ​ដ៏​ល្បី​នៅ​រាជធានី​ភ្នំពេញ

  • 2016-07-29 16:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ធ្វើ​ដំណើរ​តាម​វិថី​ព្រះអង្គ​មគ្គ​វណ្ណ​ ឬ​វិថី​លេខ​១៧៨​ ក្បែរ​របង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​(សាលា​រចនា) និង​របង​សារមន្ទីរ​ជាតិ​ ប្រាកដ​ជា​បាន​មើល​ឃើញ​ផ្ទាំង​គំនូរ​និង​ចម្លាក់​ស្អាតៗ​ជាក់​ជា​មិន​ខាន។

 

 

កន្លែង​នេះ​បាន​ឈរ​ជើង​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ផ្ទាំង​គំនូរ​និង​ស្នាដៃ​សិល្បៈ​ដាក់​តាំង​ជា​ហូរ​ហែ​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ខ្លះ​ក៏​បាន​ប្រសិទ្ធិនាម​វិថី​នោះ​ទៀត​ថា​ ផ្លូវ​គំនូរ​ទៀត​ផង។ ផ្ទាំង​គំនូរ​និង​ចម្លាក់​ស្អាតៗ​ទាំង​នោះ​ គឺ​ជា​ស្នាដៃ​ដ៏​វិចិត្រ​របស់​សិល្បករ​ចំណានៗ​ដែល​បាន​គូរ​និង​ឆ្លាក់​ ហើយ​បាន​ដាក់​តាំង​និង​លក់​ជូន​អតិថិជន​ដែល​ចូលចិត្ត​របស់​ទាំង​នេះ។ អតិថិជន​ដែល​មក​ទិញ​គំនូរ​នៅ​ទីនេះ​ មាន​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

 

បើ​តាម​ លោក​ សែន​ សំអឿន វិចិត្រករ​មួយ​រូប​នៅ​ទី​នោះ​មាន​និយាយ​ថា​ គំនូរ​នៅ​ក្នុង​ហាង​របស់​លោក​ ខ្លះ​ជា​ស្នាដៃ​របស់​លោក ខ្លះ​ទៀត​ជា​ស្នាដៃ​របស់​កូន​សិស្ស​របស់​លោក និង​ខ្លះ​បាន​ពី​សិល្បករ​ខាង​ក្រៅ។ លោក​ក៏​បាន​បន្ត លោក​មក​ទីនេះ​ ដោយសារ​តែ​កត្តា​ជិត​សាលា​សិល្បៈ និង​សារមន្ទីរ​ដែល​ជា​ទីតាំង​ដ៏​ពិសេស​។

 

“ជាទូទៅ ជួន​កាល​ខ្ញុំ​ធ្វើ​ខ្លួន​ឯង​ ស្នាដៃ​របស់​ខ្ញុំ​ មួយ​ចំនួន​ទៀត​ជា​ស្នាដៃ​របស់​កូន​សិស្ស​ខ្ញុំ​ មួយ​ផ្នែក​ទៀត​គឺ​សិល្បករ​ខាង​ក្រៅ​យក​មក​ផ្ញើ​...វិស័យ​គំនូរ​នេះ​មិន​អាច​លក់​ឆ្ងាយ​ពី​កន្លែង​នេះ​បាន​ទេ...ចឹង​បើ​យើង​អត់​លក់​កន្លែង​ហ្នឹង​ គេ​អត់​ដឹង គេ​ដឹង​ថា​ខាង​ជើង​សាលា​វិចិត្រ​សិល្បៈ​ហ្នឹង​លក់​ផ្ទាំង​គំនូរ​ កាលណា​គេ​មាន​អារម្មណ៍​ គេ​ត្រូវ​ការ​ផ្ទាំង​គំនូរ​គេ​មក​ម្ដុំ​ហ្នឹង​ហើយ​ ចឹង​បើ​យើង​លក់​កន្លែង​ណា​ដទៃ​ទៀត​លក់​អត់​ដាច់​ហ្មង"។ សម្ដី​ លោក​ សែន​ សំអឿន។

 

 

តែ​យ៉ាង​មិញ បើ​តាម​ការ​សាក​សួរ​ពី​ហាង​ក្បែរ​នោះ​ ម្ចាស់​ហាង​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ពួក​គាត់​បាន​ត្រឹម​ជួល​ផ្ទះ​គេ​ហើយ​យក​គំនូរ​និង​ចម្លាក់​ពី​សិល្បករ​ពី​ខាង​ក្រៅ​មក​លក់​បន្ត​តែ​ប៉ុណ្ណោះ​។

 

គូស​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​របស់​គំនូរ​និង​ចម្លាក់​ទាំង​នោះ​ភាព​ខុស​គ្នា​ទៅ​តាម​ ទំហំ​ ស្នាដៃ​ ក្បាច់​រចនា​ និង​អាយុ​កាល​ ខ្លះ​រាប់​សិប​ដុល្លារ តែ​ខ្លះ​អាច​ឈាន​ដល់​រាប់​ពាន់​ដុល្លារ​ឯ​នោះ​។

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ នួន ចាន់លីហួត

អត្ថបទពេញនិយម