គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់

  • 2016-07-29 17:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រួសារ​​មួយ​​រស់​​នៅ​ប្រទេស​​អង់គ្លេស​​​​ ​ត្រូវ​​​​បាន​គេ​​​​​​​ឲ្យ​​​ចំណាត់​​ថ្នាក់​​​ជា​គ្រួសារ​​មាន​សមាជិក​​ច្រើន​គេ​បំផុត​​។​ ​ថ្មី​ៗ​​នេះ​​​​​​ពួក​គេ​បាន​ធ្វើ​​ឲ្យ​​​មនុស្ស​មិន​តិច​ទេ ​​​​​​​​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ ​ក្រោយ​កើត​កូន​​​ទី​ ១៧​​ម្នាក់​ទៀត។

 

 

​​​​​​​​​​​​លោក​ Noel និង​​អ្នក​ស្រី​ Sue Radford ​រស់​​នៅ​​​​សង្កាត់​ Morecambe ទីក្រុងLancashire ​​​មាន​​កូន​ចាប់​ពី​អាយុ​មួយ​សប្ដាហ៍​ រហូត​ដល់​​កូន​​បង​​​​គេ​អាយុ ​២៧​ឆ្នាំ។ ​​អ្នក​ស្រី​​និយាយ​​​ថា​ ​ក្រោយ​​​​​​សម្រាល​កូន​​​​​ទី​​ ១៧​​នេះ​រួច​​ថ្មីៗ​ មាន​មិត្តភ័ក្ដិ​​របស់​គាត់​ជា​ច្រើន​​​ ចង់​ឲ្យ​​គាត់​គួរ​​​មាន​មួយ​​ទៀត ​ដើម្បី​បង្គ្រប់​​​ ២០​នាក់​តែ​ម្ដង។ ​​ កូន​ទាំង​​​​១៩​នាក់​នោះ​មាន​អាយុ​បន្តបន្ទាប់​​​ដូច​ត​ទៅ៖ កូន​បង​គេ​ឬ​ទី​១.Chris ​​អាយុ​​ ២៧​​ឆ្នាំ, ទី​២.​Sophie ២២ឆ្នាំ,ទី​៣.Chloe ២១ឆ្នាំ, ទី​៤.Jack ១៩ឆ្នាំ, ទី​​៥.​Daniel ១៧ឆ្នាំ, ទី​៦.Luke ​១៥ឆ្នាំ, ទី​​៧. Millie ១៤ឆ្នាំ​, ទី​​៨.Katie ​១៣ឆ្នាំ, ទី​​៩.James ១២ឆ្នាំ, ទី​​១០.Ellie ១១ឆ្នាំ, ទី​១១.Josh​ ​៩ឆ្នាំ, ទី​១២. Max ​៧ឆ្នាំ, ទី​១៣.Tillie ៦ឆ្នាំ​, ទី​​១៤. Oscar ៤ឆ្នាំ, ទី​១៥. Casper ៣ឆ្នាំ, ទី​​​១៦. Hallie ១៣​ខែ និង​​ទី​១៧.​ Phoebe ​​ទើប​កើត​​សប្ដាហ៍​នេះ។

 

​ទោះ​ជា​​យ៉ាង​ណា​​គ្រួសារ​​​មាន​ជីវភាព​​ធូរធារ​​ខាង​លើ​​ ​មិន​​មាន​ក្ដី​ព្រួយ​បារម្ភ​​ចំពោះ​​ការ​ចិញ្ចឹម​​សមាជិក​​​ដ៏​ច្រើន​​ទាំង​នេះ​ឡើយ​​​​ ហើយ​ពួកគេ​​តែង​តែ​​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​គ្នា​​​​រៀងរាល់​ឆ្នាំ។ ពេលនេះ ​ពួកគេ​រស់​​នៅ​​​ក្នុង​​​ផ្ទះ​​តម្លៃ​ជាង​ ៣១​ម៉ឺន​ដុល្លារ​​ ដែល​បាន​ទិញ​រយៈពេល​​ ១១​ឆ្នាំ​ហើយ៕

 

 
 
 
 
 
 
 

ចុចអាន៖ លោក​តា​វ័យ​៧០​ឆ្នាំ​ដើរ​សុំ​ទាន​ផ្គត់​ផ្គង់​គ្រួសារ​ផ្អើល​អ៊ីនធឺណិត​

ចុចអាន៖ គ្រួសារ​ចិន​មួយ​រស់​នៅ​ចម្លែក​ពី​គេ​ អ្នក​ផ្សេង​ពិបាក​ធ្វើ​ដូច​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail​​​​​​​​

អត្ថបទពេញនិយម