Klopp បាញ់​ Man Utd រឿង​​ទិញ​ Pogba តម្លៃ​១០០​លាន​ផោន

  • 2016-07-29 21:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp ​​អ្នកចាត់ការ​ក្រុម​ Liverpool ​បាន​​​បង្ហាញ​ពី​ទស្សនៈ​របស់​លោក​ ចំពោះ​ក្រុម​គូ​ប្រជែង​ Manchester United ដែល​នឹង​ទិញ​​ខ្សែ​បម្រើ​ Paul Pogba ​តម្លៃ​​បំបែក​កំណត់ត្រា​​ថ្លៃ​បំផុត​លើ​ពិភពលោក​ប្រហែល​១០០​លាន​ផោន​​​ជា​​ផ្លូវការ​​នៅ​ចុង​សប្ដាហ៍​នេះ។

 

Jurgen Klopp ​​អ្នកចាត់ការ​ក្រុម​ Liverpool

 

អតីត​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​រូប​នេះ​ លើក​ឡើង​ថា​​ លុយ​១០០​លាន​​ផោន​ ពិត​ជា​ច្រើន​ណាស់​សម្រាប់​ទិញ​កីឡាករ​ម្នាក់ ហើយ​​បើ​​ក្រុម​ដែល​ចំណាយ​លុយ​ធំ ទិញ​​​តារា​ល្បីៗ​ទាំង​អស់ សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​​អាច​ឈ្នះ​ពាន​ លោក​​សុខ​ចិត្ត​ដើរ​ចេញ​ពី​វិស័យ​បាល់ទាត់​ចូល​និវត្តន៍​តែ​ម្ដង។

 

Paul Pogba តម្លៃ​១០០​លាន​ផោន ដែល Man Utd ទិញ

 

Klopp បាន​និយាយ​ថា៖ "បើ​អ្នក​ទិញ​កីឡាករ​មក​ម្នាក់ តម្លៃ​១០០​លាន​ផោន​ ហើយ​គាត់​របួស​ តែ​អ្វី​គ្រប់​យ៉ាង​នៅ​ដំណើរ​ការ​ល្អ​នោះ...ថ្ងៃ​នោះ​ប្រហែល​ជា​ខ្ញុំ​​មិន​នៅ​ធ្វើ​ការ​ដូច​នេះ​ទៀត​ទេ។ ក្លឹប​ជា​ច្រើន​ ចំណាយ​លុយ​ច្រើន​ ទិញ​ចូល​​តារា​ល្បីៗ។ ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើ​​ខុស​ពី​នោះ...​បើ​ខ្ញុំ​ចំណាយ​លុយ​ គឺ​ព្រោះ​តែ​ខ្ញុំ​​ចង់​​ស្ថាបនា​ក្រុម​ ហើយ​ជា​ក្រុម​ដែល​មាន​កម្លាំង​ចិត្ត​ ឆន្ទៈ​ពិត​ប្រាកដ។ ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​ក្លឹប​ដទៃ​ទេ ​ពួកគេ​ចង់​ធ្វើ​អ្វី​ និង​ចង់​ចំណាយ​ធំ​ប៉ុនណា​​ស្រេច​​លើ​ពួកគេ”។

 

រដូវ​កាល​នេះ​ Liverpool ​របស់​ Klopp​ បាន​ចុះ​កុងត្រា​នាំ​យក​កីឡាករ​ថ្មី​ចំនួន​៧​នាក់​មក​ហើយ​ ប៉ុន្តែ​ចំណាយ​សរុប​អស់​ត្រឹម​តែ​ ៧០​លាន​ផោន​ប៉ុណ្ណោះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Express | Mirror