បច្ចេកវិទ្យា Bosch ជួយ​ការពារ​ជីវិត​មនុស្ស​យ៉ាង​ច្រើន តែ​អ្នក​ប្រើ​មិន​ទាន់​ដឹង​ច្បាស់

  • 2016-07-29 21:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​គ្រប់​គ្រឿង​អេឡិចត្រូនិក និង​យានយន្ត​នៅ​ជុំវិញ បាន​បំពាក់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Bosch គ្រាន់​តែ​អ្នក​ប្រើ​មិន​សូវ​ចាប់​អារម្មណ៍។ បច្ចេកវិទ្យា Bosch ដែល​បាន​បំពាក់​លើ​ឧបករណ៍​និង​គ្រឿង​យន្ត​ទាំងអស់ បាន​រួម​ចំណែក ជួយ​ការពារ​ជីវិត​មនុស្ស​​យ៉ាង​ច្រើន។ នេះ​បើ​តាម​លោក Andre De Jong អគ្គនាយក​ក្រុមហ៊ុន Bosch ប្រចាំ​កម្ពុជា។

 

 

ឧទាហរណ៍​ជាក់ស្ដែង លោក De Jong ថា ​រថយន្ត​ទំនើប​ជា​ច្រើន​ បំពាក់​សិនស័រ​សុវត្ថិភាព​របស់ Bosch ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ទាំង​អ្នក​បើកបរ​និង​អ្នក​ដំណើរ។

 

ខួរ​ក្បាល​របស់​សិនស័រ​ផលិត​សម្រាប់​រថយន្ត​នោះ​លឿន​ជាង​ខួរ​ក្បាល​មនុស្ស​ពីរ​ដង ដែល​អាច​បញ្ជា​ឲ្យ​រថយន្ត​ឈប់ ឬ​បើក​ជៀស​ឧបសគ្គ​បាន​យ៉ាង​លឿន​ ដោយ​ស្វ័យ​ប្រវត្តិ។

 

សិនស័រ Bosch លើ​រថយន្ត​អាច​ចាប់​យក​និង​វិភាគ​ឧបសគ្គ​នៅ​ខាង​មុខ​ឬ​ជុំវិញ​យ៉ាង​លឿន ដើម្បី​អាច​បញ្ចៀស​ការ​ប៉ះ​ទង្គិច​នាំ​គ្រោះ​ថ្នាក់​ទាន់​ពេលវេលា។ បច្ចេកវិទ្យា​ Bosch ធ្លាប់​បង្កើត​មាន ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (TCS ឬ ESP) ជាដើម។

 

ចំពោះ​ឧបករណ៍​ស្វាន​ប្រើ​បច្ចេកវិទ្យា Bosch លោក​ថា ផលិត​ដោយ​ដោយ​ប្រើ​បច្ចេកវិទ្យា​គ្រប់គ្រង​លំ​ញ័រ​ជួយ​ការពារ​ការ​ប៉ះ​ទង្គិច​លើ​រាង​កាយ​និង​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​ប្រើប្រាស់។

 

អគ្គនាយក​រូប​នេះ​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា Bosch បំពាក់​ស្ទើរ​គ្រប់​យានយន្ត​និង​ឧបករណ៍​ទំនើប​ជា​ច្រើន គ្រាន់​តែ​អ្នក​ប្រើប្រាស់​ផ្ទាល់​ពុំ​បាន​ដឹង​ស៊ី​ជម្រៅ។ បច្ចុប្បន្ន​ក្រុម​ស្រាវជ្រាវ Bosch នៅ​អាល្លឺម៉ង់​កំពុង​សិក្សា​ពី​បច្ចេកវិទ្យា​តភ្ជាប់ (Connected Technology) និង​សិនស័រ​សុវត្ថិភាព​វ័យ​ឆ្លាត​បំពាក់​លើ​រថយន្ត​សម្រាប់​ពេល​អនាគត៕

 

អាន៖ iPhone និង​គ្រឿង​អេឡិចត្រូនិក​ភាគច្រើន បំពាក់​បច្ចេកវិទ្យា​សិនស័រ Bosch

 

អត្ថបទ៖ ប៉ែត ផាន់និត