លោកតា​អាយុ​៨០ឆ្នាំ ក្លាយ​ជា​មិត្តសម្លាញ់​ជាមួយ​​មាន់​មួយ​ក្បាល

  • 2016-07-29 22:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា​អាយុ​៨០ឆ្នាំ​ម្នាក់​មក​ពី​ទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន បាន​ក្លាយ​ជា​មិត្តសម្លាញ់​ជាមួយ​សត្វ​មាន់​មួយ​ក្បាល បន្ទាប់​ពី​រូប​គាត់​បាន​ជួយ​សង្គ្រោះ​វា ពី​សំណង់​ដែល​គេ​បោះបង់ចោល​មួយ​កន្លែង កាល​ពី​រយៈពេល​៣ឆ្នាំ​មុន។ ចាប់តាំង​ពី​ពេល​នោះ​មក គាត់​បាន​យក​វា​មក​ចិញ្ចឹម​ដូច​ជា​សមាជិក​ក្នុង​គ្រួសារ​​ដូច្នោះ​ដែរ។

 

បច្ចុប្បន្ន​នេះ​សត្វ​មាន់​មួយ​ក្បាល​នោះ តែងតែ​ទៅ​ណា​មក​ណា​ជា​មួយ​គាត់​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​អស់ ដូចជា​ដើរ​កម្សាន្ត​ទៅ​សួន​ជា​រៀង​រាល់​ថ្ងៃ និង​ដេក​ក្បែរ​គាត់​រាល់​យប់​ទៀត​ផង។ អ្វី​ដែល​ពិសេស​នោះ សត្វ​មាន់​តូច​មួយ​ក្បាល​នោះ ថែម​ទាំង​ជួយ​ដេញ​សត្វ​មូស​ឲ្យ​គាត់​ផង​ដែរ នៅ​ពេល​អង្គុយ​សម្រាក​នៅ​ក្រោម​ដើមឈើ៕

 

 
 
 
 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ chinaplusnews

អត្ថបទថ្មី