ឆ្កែអនាថាបង្ហាញជំហរការពារមិត្តភ័ក្ដិខ្លួន កំពុងទទួលការចាប់អារម្មណ៍
- 2016-07-30 17:34:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្កែអនាថាបង្ហាញជំហរការពារមិត្តភ័ក្ដិខ្លួន កំពុងទទួលការចាប់អារម្មណ៍
ចន្លោះមិនឃើញ
រូបភាពគួរឲ្យស្រឡាញ់ប៉ុន្មានសន្លឹកកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមចិន ដែលបង្ហាញពីសុនខសម្បុរត្នោតមួយក្បាល អោបឆ្កែខ្មៅមួយក្បាលទៀត ដើម្បីបង្ហាញជំហរការពារមិត្តភ័ក្ដិដែលមាឌតូចជាងខ្លួន។
កូនឆ្កែដ៏គួរឲ្យស្រឡាញ់មួយគូដែលត្រូវបានម្ចាស់បោះបង់ចោលនេះ ទើបតែត្រូវបានដូនជីចិត្តធម៌មួយរូប រើសយកទៅចិញ្ចឹមកាលពីថ្មីៗនេះ។ ប្រភពមិនបានបញ្ជាក់ទេថាតើវិហារដែលដូនជីចិត្តធម៌ស្នាក់នៅ មានទីតាំងនៅឯណានោះទេ។
តាមរយៈរូបភាពខាងលើនេះដែរ មានអ្នកប្រើប្រាស់បណ្ដាញសង្គម Weibo ជាច្រើនបានសម្ដែងក្ដីស្រឡាញ់ទៅកាន់ឆ្កែទាំងពីរ ហើយខ្លះទៀតក៏បានសម្ដែងអារម្មណ៍ខឹងសម្បារខ្លាំងចំពោះម្ចាស់ដែលបោះបង់ឆ្កែទាំងគូនេះ៕
ចុចអាន៖ សារមន្ទីរចម្លែកតាំងបង្ហាញកង្កែបសម្ដែងសិល្បៈដូចមនុស្ស
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Shanghaiist