Justin Bieber បដិសេធ​ថ្លៃ​សម្ដែង​មួយ​យប់​៥លាន​ដុល្លារ ព្រោះ​មិន​ចង់​ពាក់ព័ន្ធ​នយោបាយ

  • 2016-07-30 18:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប​ Justin Bieber បាន​បដិសេធ​ការ​អញ្ជើញ​ចូល​​សម្ដែង​នៅ​សន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ បើ​ទោះ​ជា​ការ​ផ្ដល់​តម្លៃ​ខ្លួន​នេះ​អាច​ចាត់​ទុក​ថា​ជា​ថ្លៃ​ឈ្នួល​សម្ដែង​ខ្ពស់​បំផុត​ក្នុង​ជីវិត​របស់​គេ សម្រាប់​រយៈ​ពេល​មួយ​យប់​ក៏​ដោយ។

 

 

ថ្មី​ៗ​នេះ Bieber បាន​​បដិសេធ​សំណើ​៥លាន​ដុល្លារ​ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការ​សម្ដែង​ក្នុង​កម្មវិធី​ដែល​មាន​រយៈ​ពេល ៤៥​នាទី​នៅ​វេទិកា​ Quicken Loans Arena ក្នុង​សន្និបាត​របស់​គណបក្ស​ខាង​លើ ក្នុង​ទីក្រុង Cleverland រដ្ឋ Ohio។ ក្នុង​នោះ ម្ចាស់​បទ "Baby” មិន​ត្រូវ​អនុញ្ញាត្ត​ឲ្យ​និយាយ​បង្អាប់​លោក Donald Trump ឬ​គណៈបក្ស​នេះ​ឡើយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន TMZ។​​

 

ដំបូង​ឡើយ​តារា​ចម្រៀង​វ័យ ២២ឆ្នាំ​ក៏​បាន​ពិចារណា​សំណើ​មួយ​នេះ​ដែរ ប៉ុន្តែ​អ្នក​គ្រប់គ្រង​តារា​រូប​នេះ​លោក Scooter Braun និង​ផលិតកម្ម CAA បាន​គិត​ថា​នេះ​គឺ​ជា​វេទិកា​នយោបាយ​ ១០០ភាគ​រយ និង​បាន​បដិសេធ​ចោល​ទាំង​ស្រុង​តែ​ម្ដង។

 

​Justin Bieber ដែល​ធ្លាប់​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​គាំទ្រ Donald Trump កាល​ពី​ខែ​មេសា បន្ទាប់​ពី​ចុច Like វីដេអូ​របស់ Trump លើ Instagram ការ​ពិត​គ្មាន​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការ​ជ្រើសរើស​ប្រធានាធីបតី​អាមេរិក​ឡើយ ដោយ​សារ​គេ​គឺ​ជា​ជនជាតិ​កាណាដា។ ទោះ​យ៉ាង​ណា​អ្នក​គ្រប់គ្រង Braun ត្រូវ​គេ​ជឿជាក់​ថា​នឹង​បោះ​ឆ្នោត​ឲ្យ​អ្នក​ស្រី​Hilary Clinton ដោយ​សារ​លោក​គឺ​ជា​អ្នក​គាំទ្រ​សកម្ម​ម្នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ​និង​ធ្លាប់​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​ប្រមូល​មូលនិធិ​សម្រាប់​គណបក្ស​នេះ​ទៀត​ផង​កាល​ពី​ឆ្នាំ​២០១៥៕​

 

លោក Donald Trump បេក្ខភាពប្រធានាធិបតី​អាមេរិក​របស់​គណបក្សសាធារណរដ្ឋ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ huffingtonpost
អត្ថបទពេញនិយម