សុះ ម៉ាច៖ លោកតា​​ប្រាជ្ញ​ ឈួន មិន​ទាន់​ស្លាប់​ទេ

  • 2014-10-31 18:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុះ ម៉ាច បដិសេធន៍​​​ថា​​​ លោក​តា​ប្រាជ្ញ ឈួន នៅ​រស់​នៅ​ឡើយ​ មិន​ទាន់​ស្លាប់​ទេ។ ការ​បដិសេធន៍​​នេះ ​តប​ទៅ​នឹង​ដំណឹង​ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​អ្នក​ចាប៉ី​ដង​វែង​រូប​នេះ​បាន​ចែកឋាន​ទៅ​ហើយ។

 

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច និយាយ​ថា៖ "បង​ទើប call ទៅ​គាត់​អម្បាញ់មិញ​គាត់​មិន​ទាន់​ស្លាប់​ទេ។ គាត់​ថា គាត់​នៅ​ធម្មតា​អត់​មាន​បញ្ហា​អ្វី​ទេ"។

 

លោក សុះ ម៉ាច​ បន្ត​ថា​ ការ​ចុះ​ព័ត៌មាន​ថា ​លោក​តា ប្រាជ្ញ ឈួន ស្លាប់​ គឺ​ប្រមាថ​អាយុជីវិត​អ្នក​ចាប៉ី​ដង​វែង​ល្បី​ឈ្មោះ​ខាង​លើ ហើយ​អាច​មាន​ជន​មួយ​ក្ដាប់​តូច​យក​ព័ត៌មាន​ដើម្បី​បោកប្រាស់​យក​ប្រាក់​ពី​អ្នក​រស់​នៅ​បរទេស។

 

លោក​តា ​​ប្រាជ្ញ ឈួន​ ជា​អ្នក​ចាប៉ី​ដង​វែង​ល្បី​ឈ្មោះ​​ក្នុង​ប្រទេស​ កម្ពុជា។ លោក​តា​ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​ប្រាំ​មួយ​នាក់​នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ ​អ្នក​ចម្រៀង​ចាប៉ី​វ័យ​ជរា​នេះ​ពិការ​ភ្នែក​ទាំង​សងខាង​តាំងពី​អាយុ​ ៥​ ឆ្នាំ ​ដោយ​សារ​រោគ​កញ្ជ្រិល៕

 

អានអត្ថបទបន្ត៖តំបន់​ទេសចរ​​ណ៍​ក្នុង​ស្រុក ៧​ កន្លែង​ តារា​ខ្មែរ​ចូល​ចិត្ត​​លំហែ

អានអត្ថបទបន្ត៖ទើប​តែ​ភ្លៀង​ នាង​ៗ​មក​រាំ​ស្លៀក​សិចស៊ី​បែប​នេះ អ្នក​ណា​មិន​ផ្អើល​មើល?

អត្ថបទ៖ អ៊ីង សុឡា

 

 

អត្ថបទពេញនិយម