អាវ​ភ្នំពេញ​ក្រោន​១​​​លក់​​ដេញ​ថ្លៃ​បាន​ជាង​៧​ពាន់​ដុល្លារ​​

  • 2016-07-31 16:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវ​យឺត​របស់​ក្លឹប​ភ្នំពេញ​ក្រោន​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​ក្រុម​ធំ​ភ្នំពេញ​ក្រោន​​ត្រូវ​បាន​ដេញ​ថ្លៃ​​ដោយ​ទទួល​បាន​តម្លៃ​រហូត​ដល់​៧២០០​ដុល្លារ​អាមេរិក​ដែល​ថវិកា​នេះ​នឹង​យក​ទៅ​ជូន​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា។

 

 

តាម​ការ​ឲ្យ​ដឹង​ពី Page របស់​ភ្នំពេញ​ក្រោន​ថា ​ក្នុង​ពិធី​បិទ​នៃ​ការ​ប្រកួត​បាល់ទាត់​វ័យ​ចាស់​អាយុ​​៤០​ឆ្នាំ​ដែល​មាន​​១៨​​ក្រុម​​​មក​ពី​​៧​ប្រទេស​ចូល​រួម​ប្រកួត​ដើម្បី​​ប្រមូល​ថវិកា​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ក៏​មាន​ការ​ដេញ​ថ្លៃ​​អាវ​យឺត​​​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​កីឡាករ​ក្រុម​ធំ​ភ្នំពេញ​ក្រោន​ទាំង​អស់។

 

ក្នុង​ពិធី​ដេញ​ថ្លៃ​នោះ​ បុរសបរទេស​ម្នាក់​ជា​អ្នកឈ្នះ​ដេញ​ថ្លៃ​​​ដោយ​​មាន​​តម្លៃ​ដល់​ទៅ​៧២០០​ដុល្លារ​អាមេរិក។​ ជា​មួយ​គ្នា​នេះ​ពិធី​​ប្រកួត​បាល់ទាត់​វ័យ​ចាស់​​សប្បុរស​​ធម៌​​ក៏​ប្រមូល​ថវិកា​សរុប​បាន​ជាង​​៧​ម៉ឺន​ដុល្លារ​​អាមេរិក​ដើម្បី​យក​ទៅ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា។​​​

 

ការ​ប្រកួត​ពាន​រង្វាន់​សប្បុរស​ធម៌​វ័យ​ចាស់​នេះ​ក្រុម​ Century Lucky Star មក​ពី​ប្រទេស​ចិន​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ខណៈ​ក្រុម​ International Football Club មក​ពី​ប្រទេស​ម៉ាឡេស៊ី​​បាន​ក្លាយ​ជា​ក្រុម​រក​ថវិកា​បាន​ច្រើន​ជាង​គេ៕

 

អត្ថបទ៖​ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី