iOS 9.3.3 លើ​ iPhone 5 និង​ 5c គ្មាន​ថ្ងៃ​អាច​ Jailbreak ​បាន​ឡើយ​

  • 2016-08-01 16:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ក្រុមការងារ​ចិន​ Pangu បាន​ប្រកាស​ពី​ការ​ Jailbreak បាន​ជោគជ័យ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.2 និង​ iOS 9.3.3។

 

 

ការ​ Jailbreak នេះ​ដែរ​​អាច​ធ្វើ​បាន​តែ​លើ​​ផលិតផល​ Apple ​ប្រភេទ​ 64-bit រួម​មាន ​iPhone 5s, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE, iPod touch 6G, iPad mini 2, iPad mini 3, iPad mini 4, iPad Air, iPad Air 2 និង​ iPad Pro ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​ផលិត​ផល​ប្រភេទ​ 32-bit វិញ​គ្មាន​ថ្ងៃ​អាច​ធ្វើ​ការ​ Jailbreak បាន​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ Pangu កាល​ពី​​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

ផលិតផល​ Apple ​ដែល​មិន​អាច​ Jailbreak ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.2 និង​ iOS 9.3.3 បាន​រួម​មាន​ iPhone 4s, iPhone 5, iPhone 5c, iPod touch 5G, iPad mini, iPad 2, iPad ជំនាន់​ទី​បី និង​ iPad ​ជំនាន់​ទី​បួន

 

ត្បិត​ថា​ផលិត​ផល​ប្រភេទ​ 32-bit មិន​អាច​ Jailbreak​ iOS 9.2 និង​ iOS 9.3.3 ប៉ុន្តែ​គេ​សង្ឃឹម​ថា​ការ​ Jailbreak លើក​ក្រោយ​នៅ​លើ​ iOS 10 នឹង​អាច​ទ្រាំទ្រ​ផលិត​ផល​ 32-bit នេះ​បាន៕

 

ចុច​អាន៖ ក្រុម​ការងារ​ចិន​ Jailbreak iOS ជំនាន់​ 9.2 និង​ 9.3.3 បាន​សម្រេច​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ idownloadblog​​ ​ ​​

អត្ថបទពេញនិយម