ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦

  • 2016-08-01 20:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​សហគ្រិន​ឆ្នើម​វ័យ​ក្មេង​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៦ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ បន្ទាប់​ពី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ម្ចាស់​ពានរង្វាន់​ចុង​ក្រោយ ៤ រូប ក្នុង​ចំណោម​សហគ្រិន​ឆ្នើម​ទាំង​១២ រូប​សម្រាប់​ទទួល​ពាន​រង្វាន់ (១) សហគ្រិន​វ័យឆ្លាត​ផ្នែក​បច្ចេកវិទ្យា (២) សហគ្រិន​ឆ្នើម​ផ្នែក​សង្គម (៣) សហគ្រិន​ឆ្នើម​ផ្នែក​ស្ត្រី និង (៤) សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦។

 

 

ម្ចាស់​ពាន​រង្វាន់​ទាំង​៤ ប្រចាំ​ឆ្នាំ​២០១៦ នេះ រួម​មាន៖

១. ពាន​រង្វាន់​សហគ្រិន​ឆ្នើម​វ័យ​ឆ្លាត​ផ្នែក​បច្ចេកវិទ្យា៖ លោក សុខ សុភមង្គល ប្រធាន​ក្រុមហ៊ុន បច្ចេកវិទ្យា​កុំព្យូទ័រ Codingate

២. ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម៖ លោកស្រី នាវ នារី​បញ្ច​ពិសី នាយិកា​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd.

៣. ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​ស្ត្រី ៖ លោកស្រី ស្រ៊ាត មុំ​សុភា អគ្គ​នាយិកា​ក្រុមហ៊ុន ទេសចរណ៍ SOPHIYA Travel & Tours

៤. ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦៖ លោក ចាង ប៊ុនលាង ម្ចាស់​ហាង​ប្រោន​កាហ្វេ។

 

ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នេះ លោក ប៉ិច បូឡែន ប្រធាន​ថ្នាក់​ជាតិ​នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ឆ្នាំ​២០១៦ និង​ជា​អ្នក​ឈរ​លើ​វេទិកា​ប្រកាស​ឈ្មោះ​ជយលាភី​ទាំង​៤ ម្តង​មួយៗ បាន​បញ្ជាក់​ថា សហគ្រិន​ទាំង​១២​រូប សុទ្ធតែ​ជា​សហគ្រិន​ឆ្នើម គ្រាន់​តែ​សហគ្រិន​ដែល​ទទួល​បាន​ពាន​រង្វាន់​ទាំង​៤​ចុង​ក្រោយ​នេះ មាន​ពិន្ទុ​លើស​គេ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

 

រាត្រី​ស្រមោល​ស​ប្រគល់​ពាន​រង្វាន់​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា កាលពី​ល្ងាច ថ្ងៃ​ទី​៣០ កក្កដា​ កន្លង​ទៅ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ជំទាវ ទេព រង្សី ភរិយា​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អគ្គ​រដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ឯកឧត្តម សុក ស៊ីផា​ណា ទីប្រឹក្សា​រាជ​រដ្ឋាភិបាល ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា អនុប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ក្រុម​ប្រឹក្សា​ភិបាល ​សមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា JCI ព្រម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប៕

 

លោកស្រី នាវ នារី​បញ្ច​ពិសី នាយិកា​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) (អ្នកលើក​ពាន)

 

លោក សុខ សុភមង្គល ប្រធាន​ក្រុមហ៊ុន បច្ចេកវិទ្យា​កុំព្យូទ័រ Codingate

 

លោក ចាង ប៊ុនលាង ម្ចាស់​ហាង​ប្រោន​កាហ្វេ

 

 លោកស្រី ស្រ៊ាត មុំសុភា អគ្គ​នាយិកា​ក្រុមហ៊ុន ទេសចរណ៍ SOPHIYA Travel & Tours

 

អត្ថបទ៖ លីដា