មូល​ហេតុ​ត្រូវ​រៀប​ចំ​គ្រែ​ដេក​ឲ្យ​ស្អាត ពេល​ក្រោក​ពី​គេង

  • 2016-08-02 14:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រៀប​ចំ ភួយ ខ្នាយ​គេង​ជា​រឿង​សំខាន់​ត្រូវ​ធ្វើ​ជា​ចាំបាច់ ក្រោយ​ក្រោក​ពី​គេង ដើម្បី​ទទួល​ថាមពល​និង​លាភ​សំណាង​ពី​​បន្ទប់​គេង។

 

 

១. អ្វី​គ្រប់​យ៉ាង​លើ​គ្រែ នឹង​ស្អាត​មាន​អនាម័យ ធូលី​ដី​អាច​នៅ​ទុំ​លើ​ភួយ​ឬ​ពូក​របស់​អ្នក ពេញ​មួយ​យប់។ ដូច្នេះ ដើម្បី​ប្រាកដ​ថា ភួយ​ឬ​ពូក​អ្នក​គ្មាន​ធូលី ត្រូវ​រលាស់​និង​រៀប​ចំ​ឲ្យ​បាន​ស្អាត។

 

២. ធ្វើ​ឲ្យ​អារម្មណ៍​ល្អ

ស្រមៃ​ថា ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ទៅ​ធ្វើ​ការ ភួយ ខ្នើយ​លើ​គ្រែ​នៅ​រញ៉េរញ៉ៃ វា​អាច​នឹង​ប៉ះពាល់​អារម្មណ៍​របស់​អ្នក។ ដូច្នេះ​ដើម្បី​ទទួល​អារម្មណ៍​ល្អ​ទាំង​ព្រឹក អ្នក​គួរ​រៀប​ចំ​គ្រែ​គេង​ឲ្យ​បាន​ស្អាត​និង​មាន​របៀប។

 

៣. ធ្វើ​ឲ្យ​មាន​ទម្លាប់​កាន់​តែ​ល្អ រៀប​ចំ​គ្រែ​បាន​ស្អាត​និង​មាន​របៀប​រាល់​ព្រឹក ជា​ទម្លាប់​ល្អ ឈាន​ដល់​ជំរុញ​ផលិតភាព​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៀត​ផង។ នេះ​ដោយ​សារ អ្នក​បាន​ខួរ​ក្បាល​អ្នក​ប្រកាន់​ខ្ជាប់​ទម្លាប់​មាន​របៀបរបប​ល្អ​និង​ឧស្សាហ៍​ព្យាយាម​គ្រប់​ពេល។ នេះ​បើ​តាម​សៀវភៅ The Power of Habit និពន្ធ​ដោយ​លោក Charles Duhigg។

 

៤. ធ្វើ​ឲ្យ​​​មូល​មាន​ផាសុកភាព​និង​ជួយ​បន្ថែម​ថាមពល ទោះ​បី​បន្ទប់​អ្នក​ស្អាត​យ៉ាង​ណា​ក៏​ដោយ តែ​បើ​ភួយ ខ្នើយ ស្រោម​ពូក​នៅ​ពាសវាលពាសកាល បន្ទប់​ក៏​អួអាប់​តាម​នោះ​ដែរ។ របស់​របរ​ស្មោកគ្រោក​អាច​នៅ​ទុំ​នឹង​ភួយ​ឬ​ខ្នើយ នាំ​ឲ្យ​សុខភាព​អ្នក​កាន់​តែ​ដុនដាប ទៅ​តាម​នោះ។

 

៥. អារម្មណ៍​ល្អ​និង​គេង​លក់​ស្រួល យប់​ឡើង ក្រោយ​ពេល​អ្នក​មក​ពី​ធ្វើការ ហើយ​ចូល​ដល់​ក្នុង​បន្ទប់​ឃើញ​គ្រែ​នៅ​រាយបាយ អាច​នឹង​លែង​មាន​អារម្មណ៍​ចង់​គេង ហើយ​បើ​គេង​ក៏​មិន​សូវ​លក់​ស្រួល​ដែរ។

 

បើ​តាម​ការ​រក​ឃើញ​របស់ National Sleep Foundation អះអាង​ថា សោភ័ណភាព​កន្លែង​គេង​និង​អនាម័យ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​គេង៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់​និត

ប្រភព៖ goodhousekeeping