ម៉ូដែល​ខ្មែរ​បញ្ចេញ​រាង​ដាក់​ម៉ូដែល​បរទេស​លេច​សម្រស់​ម្យ៉ាង​ម្នាក់

  • 2014-10-31 19:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់​មាន​ក្រុម​ម៉ូដែល​របស់​កម្ពុជា​​ចំនួន៣​ក្រុម និង ក្រុម​ម៉ូដែល​មក​ពី​ប្រទេស​អង់គ្លេស​​មួយ​ក្រុម  បាន​បញ្ជូន​ម៉ូដែល​​របស់​ខ្លួន​មក​ឈរ​បង្ហាញ​រាង​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ល្បីៗ ព្រឹត្តិការ​តាំង​ពិព័រណ៍ Phnom Penh International Auto Show 2014  ដែល​បាន​ធ្វើ​នៅ​សាល​ពិព័រណ៍​កោះ​​ពេជ្រ។

 

ក្រុម​ម៉ូដែល​បរទេស

ក្រុម​ម៉ូដែល​ខ្មែរ

 

ក្រុម​មួយ​ដែល​ទាំង​នេះ មាន SUN SUPER MODEL, PRELANCER MODEL, POP MODEL និង  ក្រុម​ម៉ូដែល​​បរទេស​មួយ​ក្រុម​​ទៀត មក​ពី​ប្រទេស​អង់គ្លេស។ SUN SUPER MODEL មាន​ម៉ូដែល​ទាំង​អស់​១៥នាក់ ដែល​បាន​ឈរ​បង្ហាញ​រាង​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ចំនួន៣ មាន​ MAZADA,CHEVROLETនិង TOYOTA។

 

ចំណែក ក្រុម​ម៉ូដែល PRELANCER MODEL និង  POP MODEL មាន​គ្នា​ជាង​២០នាក់  ហើយ​បាន​ឈរ​ចម្រុះ​គ្រា​ឲ្យ​ក្រុមហ៊ុន​រថយន្ត​នានា មាន​ដូច​ជា   BMW,FORD,MITSUBISHI,NISSAN។ ដោយ​ឡែក​តារា​ម៉ូដែល​មក​ពី​ប្រទេស​អង់គ្លេស​ដែល​មាន​គ្នា៥នាក់​បាន​ឈរ​បង្ហាញ​រាង​ឲ្យ​ក្រុមហ៊ុន​រថយន្ត MG។

 

ទាំង៤​ក្រុម​ម៉ូដែល​ខាង​លើក​​នេះ មាន​ក្រុម​ខ្លះ​ត្រូវ​បាន​ក្រុមហ៊ុន​ជួល​មក​ឈរ​បង្ហាញ​រាង​តែ​១ថ្ងៃ និង​មាន​ក្រុម​ខ្លះ​មាន​រយៈ​ពេល​៤ថ្ងៃ​ពេញ​តែ​ម្ដង។