បុរស​សាច់ដុំ​ដូច​តួអង្គ​ Hulk ​​​ប្រែ​​​ខ្លួន​ធម្មតា​​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ​

  • 2016-08-04 14:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​បុរស​​សាច់​ដុំ​​​​​ធំ​ជាង​គេ​បំផុតមួយ​​​ក្នុង​​លោក​សញ្ជាតិ​ប្រេស៊ីល​​​ បាន​កែប្រែ​រាង​ដូច​​តួអង្គ​ Hulk ​ក្រោយ​​​​​ចាក់​ថ្នាំ​ប្រេង​​រ៉ែ​ម្យ៉ាង​​​​​ចូល​​ទៅ​ក្នុង​សាច់​ដុំ​​អស់​រយៈពេល​​ ៩ខែ​ ​តែ​សម្រេច​​ចិត្ត​បោះ​បង់វិញ​​​ ​​​ពេល​​ខ្លួន​ក្លាយ​​ជា​ឪពុក​គេ។

 

 

​​​​​​លោក​ Romario Dos Santos Alves ​បាន​ហាត់​​​​លើក​​ដុំដែក​​អស់​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ ​​ប៉ុន្តែ​​​រាងកាយ​​​​​ដែល​គាត់​សុបិន​​​​​​​​​តែង​តែ​មិន​សម​តាម​​បំណង​។ ដូច្នេះ​​​គាត់​​​ងាក​ទៅ​រក​ចាក់​​ប្រេង​រ៉ែ​វិញ ​​​ដើម្បី​​បង្កើន​សាច់ដុំ​​ឲ្យ​បាន​ឆាប់​រហ័ស​​។ ​ការ​ចាក់​​មាន​រយៈពេល​​ជិត​​មួយ​ឆ្នាំ​នេះ ​​បាន​​ធ្វើ​ឲ្យ​គាត់​​​​ចាប់ផ្ដើម​​​​ជួប​បញ្ហា​សុខភាព​​ជា​ច្រើន​ និង​​​​​ទំហំ​​សាច់ដុំ​​​ចាប់​ផ្ដើម​​​រីក​ធំ​​​គួរ​​ឲ្យ​​​ព្រួយ​បារម្ភ​។

 

​​​​​​​​​​​​ភរិយា​របស់​ Romario ​មាន​ការ​ព្រួយ​បារម្ភ​​ជា​ខ្លាំង​​​​​​​​ពី​ទម្លាប់​របស់​គាត់ និង​​គំរាម​​ចាកចេញ ​​​​បើ​គាត់​​​​​​មិន​​ព្រម​​​​​​​ធ្វើ​​ឲ្យ​សាច់ដុំ​ដូច​ធម្មតា​​ទេ។ ​ប៉ុន្តែ​​​​​ការ​គំរាម​នេះ​​​​​មិន​បាន​ធ្វើ​ឲ្យ​គាត់​​បោះបង់​ឡើយ រហូត​គាត់​​​​​ដឹង​ថា​​ខ្លួន​​ឯង​នឹង​ក្លាយ​​ជា​ឪពុក​គេ ​​​​​ដោយ​និយាយ​ថា "​​​​នៅ​ពេល​ដែល​ខ្ញុំ​​​រក​ឃើញ​ថា​​​​​ភរិយា​​ខ្ញុំ​​មាន​​ផ្ទៃ​ពោះ​​កូន​​ដំបូង​ ​ពេល​នោះ​ហើយ​​ដែល​​​ខ្ញុំ​​​ត្រូវ​​​ឈប់​​​មាន​សាច់ដុំ​​​​​​​​ធំ ​ដើម្បី​​ឲ្យ​​អ្វី​​គ្រប់​យ៉ាង​ប្រសើរ​ឡើង"។

 

​​​​​ការ​សម្រេច​​​​​ត្រលប់​ជីវិត​មក​​ធម្មតា​​វិញ​បែប​នេះ​ ​ធ្វើ​​ឲ្យ​គាត់​​​​កាន់​តែ​រីករាយ​​ និង​​​​ឈប់​ប្រើ​សារធាតុ​​​​​​​គ្រោះ​​ថ្នាក់​​នេះ​ ដែល​វា​បាន​ធ្វើ​ឲ្យ​​​ខូច​​សាច់ដុំ​ធ្ងន់ធ្ងរ​ ឬ​អាច​​សម្លាប់​​គាត់​​ថែម​ទៀត៕

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ CCTV​​​​