បុរស​កាណាដា​មាន​ប្រពន្ធ​​​២៧នាក់ និង​កូន​​១៤៧នាក់ មិន​គាំទ្រ​ច្បាប់​​ប្រពន្ធ​ច្រើន​​​​​​​​

  • 2016-08-04 18:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​​​​​​វ័យ​៥៩​ឆ្នាំ​ម្នាក់ ​​​មាន​ប្រពន្ធ​​ចំនួន​ ​២៧នាក់ និង​​កូន​​១៤៧​នាក់ ​ត្រូវ​គេ​ចាត់​ទុក​ថា​​​​​​​ជា​បុរស​​​​មាន​ប្រពន្ធ​ច្រើន​ជាង​គេ​បំផុត​​​ប្រចាំ​​ប្រទេស​កាណាដា​​។

 

 

លោក​ Winston Blackmore ​ជា​​ប្រធាន​​​មូលនិធិ​​​​​ប្រពន្ធ​ច្រើន​ Mormon ​ក្នុង​ប្រទេស​កាណាដា​​ និង​​​ត្រូវ​រដ្ឋាភិបាល​កាត់ទោស​​​​​​​ពី​បទ​មាន​ប្រពន្ធ​ច្រើន ​ហើយ​​គាត់​ខ្លួន​ឯង​​​មិន​​គាំទ្រ​​​​​ការ​មាន​​ប្រពន្ធ​ច្រើន​​ជា​រឿង​​ស្របច្បាប់​​​ឡើយ។

 

​គាត់​និយាយ​​​​​​​​ថា ​បើ​មាន​​​ប្រពន្ធ​​​ច្រើន​​ជា​រឿង​​ស្រប​ច្បាប់​​ ​​នោះ​វា​​នឹង​នាំ​​​ឲ្យ​មាន​ការ​កេងប្រវ័ញ្ច​លើ​​​ស្ត្រី​​​​​ដោយ​ស្រប​ច្បាប់​​មិន​ខាន។​ លោក​ Blackmore ដែល​បាន​រៀបការ​ជាមួយ​​ភរិយា​​​ទាំង​ ២៧​​​នេះ​ ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​​​​​ក្នុង​​ឆ្នាំ​ ២០០៧ ​តែ​​​ក្រោយ​មក​​​​​​​បទ​ចោទ​ត្រូវ​បាន​​ទម្លាក់​ចោល​ (មិន​បញ្ជាក់​មូលហេតុ)។ រហូត​​​ដល់​​ឆ្នាំ​​ ២០១៤ ​លោក​​ត្រូវ​បាន​​ចោទ​ប្រកាន់​​​ករណី​ប្រពន្ធ​ច្រើន​​ម្ដង​ទៀត ​តែ​ថ្ងៃ​​​បើក​សវនាការ​​​មិន​ទាន់​​កំណត់​ទេ​មក​ទល់​ពេល​នេះ។

 

​លោក​​និយាយ​ថា​ រដ្ឋាភិបាល​​​​បាន​​ប្ដូរ​និយម​ន័យ​​​នៃ​ច្បាប់​អាពាហ៍ពិពាហ៍​​​​ ​ដើម្បី​​កាត់​ទោស​គាត់​​។ ​នេះ​បើ​តាម​​កាសែត​ Tribune៕

 

Winston Blackmore ជាមួយ​កូនស្រី

 

ចុចអាន៖ ភ្ញាក់ផ្អើលL Tower នៅ​​កាណាដា ​ស្រដៀង​អគារ​​ខ្ពស់​​បំផុត​​នៅ​​​ខ្មែរ​អត់?

ចុចអាន៖ ឃើញ ៩​សន្លឹក​នេះ​ហើយ ទើប​ដឹង​ថា​ទឹក​ដី​កាណាដា​ស្រស់​បំព្រង​យ៉ាង​ណា

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Salt Lake City Tribune