កម្មវិធី​ប្រកួត​ទាំង​ស្រុង​របស់​ក្រុម​កម្ពុជា​នៅ​កីឡា​អូឡាំពិក​

  • 2016-08-05 15:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​កម្ពុជា​បាន​ទៅ​ដល់​ប្រទេស​ប្រេស៊ីល​ដែល​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦​ និង​កំពុង​​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​ត្រៀម​ខ្លួន​នា​ពេល​ខាង​មុខ​នេះ។ ឯកឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​ផ្តល់​កាលវិភាគ​នៃ​ការ​ប្រកួត​ទាំង​ស្រុង​​សម្រាប់​ក្រុម​អត្តពលិក​កម្ពុជា។

 

 

កីឡា​​ម៉ារ៉ាតុង​ ១- កីឡា​ការិនី​ លី ណារី ត្រូវ​ប្រកួត​ថ្ងៃ​ទី​​១៨​ សីហា ២០១៦​ វេលា​​ម៉ោង​៩​ព្រឹក ២- កីឡាករ​​ Neko ត្រូវ​ប្រកួត​ថ្ងៃ​ទី​​២១​ សីហា​ ២០១៦​ វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​

 

កីឡា​ហែល​ទឹក ៣- កីឡាករ​ ពូ សុវិជ្ជា​ ត្រូវ​ប្រកួត​​ថ្ងៃ​ទី​៩ សីហា​ ២០១៦​ វេលា​ម៉ោង​១​រសៀល​ ៤- កីឡា​ការិនី​ ហែមថុន វិទីនី​ ត្រូវ​ប្រកួត​​ថ្ងៃ​ទី​១២​ សីហា​ ២០១៦ វេលា​ម៉ោង​​១​រសៀល​

 

កីឡា​តេក្វាន់ដូ​ ៥- កីឡា​ការិនី​ ស៊ន សៀវម៉ី​ ត្រូវ​ប្រកួត​ថ្ងៃ​ទី​២០​​ សីហា​ ២០១៦​ វេលា​ម៉ោង​១​រសៀល

 

កីឡា​ចំបាប់​ ៦-កីឡា​ការិនី​ ចូវ សុធារ៉ា ត្រូវ​ប្រកួត​​ថ្ងៃ​ទី​​១៧​ សីហា​ ២០១៦​ វេលា​ម៉ោង​​១០​ព្រឹក​

អត្ថបទ៖ ជាន ចាន់រ៉ា​