បញ្ជា​ទិញ​កើន​ឡើង Amazon​ ​ជួល​យន្តហោះ​ ​២ គ្រឿង ​សម្រាប់​ដឹក​ទំនិញ

  • 2016-08-05 22:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Amazon​ ​ទើប​ប្រកាស​ចុះ​ហត្ថលេខា​ជួល​យន្តហោះ​ ​Boeing 767​ ​ចំនួន ២ គ្រឿង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ ​Atlas Air​ ​ដើម្បី​បម្រើ​សេវា​ដឹក​ជញ្ជូនទំនិញ ក្រោយ​ការ​បញ្ជា​ទិញ​ទំនិញ​គ្រប់​ប្រភេទ​លើ​គេហទំព័រ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។

 

 

ការ​សម្រេច​ជួល​យន្តហោះ​សម្រាប់​ដឹក​ទំនិញ​នេះ​ ដើម្បី​ចង់​បង្កើន​ភាព​ឆាប់​រហ័ស​ ​និង​ទំនុក​ចិត្ត​ផ្នែក​ដឹក​ជញ្ជូន។ ជាទូទៅ​​ការ​បញ្ជា​ទិញ​ទំនិញ​តាម​​ ​Amazon​ ​ត្រូវ​ផ្ញើ​តាម​ជើង​ហោះ​ហើរ​ដទៃ​ ព្រោះ​ទំនិញ​មាន​ការ​បញ្ជា​តិច​។ ​តែ​មក​ដល់​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​ក្នុង​មួយ​ថ្ងៃ​ៗ​ចំនួន​នៃ​ការ​បញ្ជា​ទិញ​មាន​ការ​កើន​ឡើង។

 

 

អ្នក​នាំ​ពាក្យ​របស់​ ​Amazon​ ​បាន​បញ្ជាក់​ថា ​ពួក​គេ​មាន​គម្រោង​នឹង​បង្កើត​នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​សម្រាប់​ប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​អន្តរជាតិ​ផង​ដែរ៕

 

 

អាន​បន្ត​ ​៖​ Exnet Taxi កម្មវិធី​ហៅ​តាក់​ស៊ី​ជិះ​ បាន​ទាន់​ចិត្ត

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ recode