ចាន់ ហេង ឡើង​សង្វៀន MMA ស្អែក​ប៉ះ​​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី

  • 2014-10-31 22:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​យុទ្ធគុន​ចម្រុះ​ (MMA) របស់​កម្ពុជា ចាន់ ហេង នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ប៉ះ​កីឡាករ​​ម្ចាស់​​ស្រុក Muhammad Hanif bin Zainal ក្នុង​ព្រឹត្តិការណ៍​ប្រកួត​របស់ Warrior Fighting Championship ដែល​មាន​ឈ្មោះ​ថា «Rumble in Penang (ការ​ប្រយុទ្ធ​ក្នុង​រដ្ឋ Penang)» នៅ​រាត្រី​ថ្ងៃ​ទី ១ វិច្ឆិកា ​ស្អែក​នេះ លើ​សង្វៀន Gurney Paragon Arena ក្នុង​ទីក្រុង Georgetown ប្រទេស​ម៉ាឡេស៊ី ប្រភេទ​ទម្ងន់ ៦១,២​គីឡូក្រាម។

 

ការ​ប្រកួត​ទាំង​អស់​មាន​ជើង​ខ្លាំង​ចំនួន ១២ គូ​ នាក់​មក​ពី ១៦ ប្រទេស​ចូលរួម។ សម្រាប់​ ចាន់ ហេង ធ្លាប់​ប្រកួត​ឈ្នះ​៧​លើក និង ចាញ់​២​លើក ជា​កូន​សិក្សា​នៅ​​ក្លិប Fighter Club។

 

ចំណែក​កីឡាករ Bin Zainal ធ្លាប់​ប្រកួត​ឈ្នះ​៦​លើក ចាញ់​៣​លើក និង ស្មើ​២ លើក។ រូប​គេ​​ដើរ​ចេញ​ពី​សង្វៀន​អស់​រយៈពេល ១ ឆ្នាំ​ហើយ ក្រោយ​ចាញ់​កីឡាករ របស់​តៃវ៉ាន់ Rocky Lee ក្នុង​កម្មវិធី​ប្រកួត Legend FC 11 កាលពី​ថ្ងៃ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៣។

 

 

 

អត្ថបទ៖ ម៉ឺន រស្មី