កីឡាករ​ថៃ ឈ្នះ​មេដាយ​អូឡាំពិក តែ​យាយ​គាំង​បេះដូង​ស្លាប់ ​

  • 2016-08-08 20:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​យាយ​វ័យ​៨២​ឆ្នាំ ​របស់​កីឡាករ​លើក​ទម្ងន់​ថៃ Sinphet Kruaithong ​បាន​គាំង​បេះដូង​ស្លាប់​​​ កាល​ពី​ព្រឹក​មិញ បន្ទាប់​ពី​​រំភើប​​ឃើញ​ចៅ​​ឈ្នះ​មេដាយ​សំរឹទ្ធិ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​​ ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល។

 

កីឡាករ​លើក​ទម្ងន់​ថៃ Sinphet Kruaithong ថើប​មេដាយ​អូឡាំពិក

 

ប្រជាជន​ថៃ​ជា​ច្រើន​ ​រួម​ទាំង​ឪពុក​របស់​កីឡាករ​ Sinphet លោក​ Thongdam Kruaithong ​វ័យ​៥៦​ឆ្នាំ ម្តាយ​ Chan Kruaithong ​វ័យ​៤៨​ឆ្នាំ និង​លោក​យាយ​ Subin Khongthap អាយុ​ ៨២​​ឆ្នាំ ​បាន​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​ទាំង​អស់​គ្នា នៅ​ស្រុក​ Chumphon Buri ខេត្ត​ Surin ​ដើម្បី​​ទស្សនា​ការ​​ផ្សាយ​បន្ត​ផ្ទាល់​អូឡាំពិក។

 

បើ​តាម​សេចក្ដីរាយការណ៍ អំឡុង​ពេល​ដែល​កីឡាករ​ Sinphet ​​ប្រកួត​លើក​ទម្ងន់​៥៦​គីឡូក្រាម​ ហើយ​ឈ្នះ​មេដាយ​សំរឹទ្ធិ​នោះ លោក​យាយ​របស់​គេ​ដែល​ទស្សនា​ផ្ទាល់​នៅ​ថៃ ​រំភើប​ដល់​គាំង​បេះដូង​ ​និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ស្រុក​ ​Chumphon Buri ​ប៉ុន្តែ​ជា​អកុសល​១​ម៉ោង​ក្រោយ​ លោក​យាយ​ក៏​បាន​លា​ចាក​លោក។

 

 

អ្នកស្រី Chan ម្ដាយ​របស់​កីឡាករ​ Sinphet បាន​ឲ្យ​ដឹង​ថា ​អ្នកស្រី​ពិត​ជា​មាន​​អារម្មណ៍​សោកសៅ​ ដែល​បាត់បង់​ម្ដាយ ប៉ុន្តែ​​ក៏​មាន​សេចក្ដីរីករាយ ​ពេល​ឃើញ​កូន​ប្រុស​ឈ្នះ​មេដាយ​ជូន​ប្រទេស​ជាតិ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bangkokpost