Gerrard នឹង​ទៅ​ក្លិប​ផ្សេង​​​បើ​​ Liverpool ​មិន​បន្ត​កុងត្រា​ឱ្យ

  • 2014-10-31 23:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Steven Gerrard ​អាច​នឹង​ទៅ​លេង​នៅ​ក្លិប​ផ្សេង​ទៀត​ប្រសិន​បើ​ខាង​ក្លិប Liverpool ​មិន​បន្ដ​កុងត្រា​ថ្មី​ឱ្យ​គេ ហើយ​បុរស​វ័យ​៣៤​ឆ្នាំ​នេះ​អះអាង​ថែម​ទៀត​ថា​រូប​គេ​មិន​ទាន់​​ចូល​និវត្តន៍​នោះ​ឡើយ។

 

 

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ Daily Mail ​កីឡាករ Gerrard ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ចូល​និវត្តន៍​ទេ​រដូវ​ក្ដៅ​នេះ​ ទោះ​ Liverpool ​មិន​បន្ដ​កុងត្រា​ថ្មី​ឱ្យ​ខ្ញុំ​ក៏​ដោយ។ កុងត្រា​ចាស់​របស់​ខ្ញុំ​នៅ Liverpool ​នឹង​ត្រូវ​ចប់​​នា​រដូវ​ដោះដូរ​កីឡាករ​នា​​រដូវ​ក្ដៅ​​ឆ្នាំ​ក្រោយ​នេះ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ការ​បន្ត​កុងត្រា​អ្វី​ទៀត​នោះ​ទេ។ ខ្ញុំ​នឹង​ចាំ​មើល​ទៀត​ថា​តើ​លោក Brendan Rodgers ​នឹង​គិត​យ៉ាង​ម៉េច។ ប្រសិន​បើ​គេ​មិន​យក​ខ្ញុំ​ទេ ខ្ញុំ​នឹង​ទៅ​លេង​នៅ​ក្លិប​ដទៃ”។

 

Steven Gerrard ​ជា​កីឡាករ​ដែល​លេង​នៅ Liverpool ​តាំង​ពី​នៅ​ឈុត​យុវជន​មក​ម៉្លេះ​ ​ពោល​គឺ​​មិន​ទៅ​លេង​នៅ​ក្លិប​ណា​ផ្សេង​នោះ​ទេ​ ទោះ​ជា​មាន​ក្លិប​ធំ​ៗ​ជា​ច្រើន​ធ្លាប់​ចង់​បាន​ក៏​ដោយ។ ខ្សែ​បម្រើ​ដែល​លេង​នៅ Anfield ​អស់​រយៈ​ពេល​១៦​ឆ្នាំ​មក​ហើយ​នេះ ធ្លាប់​បាន​បង្ហាញ​ខ្លួន​ឱ្យ​ Liverpool ​៦៨១​ប្រកួត​មក​ហើយ ​និង​អាច​រក​គ្រាប់​បាល់​បាន​១៧៦​គ្រាប់៕

 

ចុច​អាន៖ Gerrard ​ថា​ Real ​ចង់​បាន​ច្រើន​ដង​ដែរ​ តែ​​ចង់​លេង​នៅ​ស្រុក​កំណើត​ជាង​

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖bbc

អត្ថបទពេញនិយម