អាដា សក្កដា មុន​ក្លាយ​​ជា​អ្នក​និពន្ធ តែ​ការងារ​រត់​តុ​ក៏គេ​​មិន​ឲ្យ​ធ្វើ

  • 2016-08-15 15:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​ចម្រៀង Original អាដា សក្កដា បាន​ចូល​ខ្លួន​មក​រំលឹក​ប្រវត្តិ​តស៊ូ​ពេល​ផ្លាស់​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ដំបូង​ថា ​មុន​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ សូម្បី​តែ​ការងារជា​អ្នក​រត់​តុ​ ក៏​គ្មាននរណា​គេឱ្យធ្វើដែរ។

 

 

ម្ចាស់​បទ "ប៉ា” បាន​បន្ថែម​ទៀត​ថា​ ការ​ឡើង​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ឆ្នាំ ២០១០ ម្នាក់​ឯង​លោក​បាន​ខិតខំ​ស្វះស្វែង​រក​ការងារ​ជាច្រើន​តែ​គ្មាន​នរណា​គេ​ផ្ដល់​ឱកាស​ឲ្យ​ទេ រហូត​ដល់​លោក​បាន​ទៅ​សុំ​គេ​ធ្វើ​ជា​អ្នក​រត់​តុ​ក៏​គេ​មិន​ទទួល​ដែរ។ "ខ្ញុំ​ទៅ​សុំ​គេ​រត់​តុ​នៅ​ម្ដុំ​បឹងកេងកង ប្រាក់ខែ​តែ ៧០ ដុល្លារ​ទេ តែ​គេ​អត់ឲ្យ​ខ្ញុំ​ធ្វើ​ទៀត ព្រោះ​គេ​ថា​ខ្ញុំ​នៅ​ក្មេង​ពេក​មិន​អាច​ធ្វើ​ការ​បាន​ទេ។”

 

បន្ទាប់ពី​រក​ការងារ​ធ្វើ​មិន​បាន​ អស់​ជាច្រើន​ខែ​ ទីបំផុត សក្កដា អាច​ចូល​ធ្វើការ​នៅ​កាស៊ីណូ​មួយ​ក្នុង​រាជធានី​។ "កាល​នោះ​ខ្ញុំ​ធ្វើ​ការ​នៅ​កាស៊ីណូ​ផង រៀន​ផង​ឃើញ​ដូច​នេះ ​ប៉ា​គាត់​អាណិត​ខ្ញុំ​ គាត់​ក៏​បាន​ផ្ដល់​ប្រាក់​ឲ្យ​ខ្ញុំ​រៀន​វិញ។”

 

ក្រោយ​មក​ម្ចាស់​បទ "អរគុណ​ភ្នែក​ខ្លួនឯង " បាន​ក៏​បាន​ក្លាយ​ជា​អ្នក​និពន្ធ តែ​ ទ្រី សក្កដា បញ្ជាក់​​ថា ​ពេល​ចាប់ផ្ដើម​ជា​អ្នក​និពន្ធ​ដំបូង​មិន​អាច​រក​កម្រៃ​បាន​ច្រើន​ឡើយ។ ចង់​ដឹង​​លម្អិត​ពី​ការ​តស៊ូ ទ្រី សក្កដា ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ទ្រី រ៉ាវី