កំពូល DJ ​នារី​សិចស៊ី​លើ​លោក មក​ដល់​កម្ពុជា​ភ្លាម​បង្ហោះ​រូប​ព្រោងព្រាត

  • 2014-11-01 00:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ កញ្ញា DJ រូប​ស្រស់​របស់​ប្រទេស​អ៊ុយក្រែន Da Candy បាន​បង្ហោះ​រូបភាព​ជា​ច្រើន ដើម្បី​បង្ហាញ​ពី​ការ​មក​ដល់​របស់​នាង។

 

តាម​រយៈ​ទំព័រ Facebook ផ្លូវ​ការ​របស់​ខ្លួន Da Candy បាន​​បង្ហោះ​រូបភាព​​​នៅ​កន្លែង​សំខាន់​ៗ​ក្នុង​ទីក្រុង​ភ្នំពេញ ដូច​ជា​មុខ​ព្រះបរមរាជវាំង និង​នៅ​វត្តភ្នំ ភ្ជាប់​ជាមួយ​ពាក្យ​ថា "សួស្ដី កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ"។ Da Candy មក​ប្រទេស​កម្ពុជា​លើក​នេះ​ដើម្បី​សម្ដែង​ក្នុង​កម្មវិធី​ជប់លៀង​​របស់​ស្រាបៀ Heineken ដែល​ប្រារព្ធ​ឡើង​យប់​នេះ​នៅ​ក្លឹប RCA ទីក្រុង​ភ្នំពេញ។

 

មិន​ត្រឹម​តែ​ជា DJ នោះ​ទេ Da Candy ក៏​ជា​តារា​ម៉ូដែល តារា​ចម្រៀង ​ពិធីករ និង​អ្នក​រាំ​ដ៏​ជំនាញ​ម្នាក់​ដែរ។ នាង​បាន​ចាប់​អាជីព​ជា​ DJ រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​បទ​ពិសោធន៍​ក្នុង​អាជីព​រាំ​វិញ​គឺ​ ១០​ឆ្នាំ​ឯណោះ។ នាង​ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក។ នៅ​ឆ្នាំ​២០១២ Candy បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ ក្នុង​កម្មវិធី​ប្រកួត "World top Girls Djs” នៅ​ប្រទេស​បារាំង។

 

រូបភាព​ដែល​នាង​បាន​ថត​នៅ​ទីក្រុង​ភ្នំពេញ​៖

 

រូបភាព​ផ្សេង​ៗ​របស់ Da Candy៖

 

 

ដោយ៖ វ៉ាន់ថន ប្រភព៖ Facebook Dj Da Candy