Michael Phelps សារភាព​ថា​តែង​នោម​ដាក់​អាងទឹក​

  • 2016-08-15 20:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​នោម​ដាក់​អាង​ហែល​ទឹក​” នេះ​គឺ​ជា​សំដី​របស់​ Michael Phelps អតីតកីឡា​ហែល​ទឹក​ដ៏​ឆ្នើម​សញ្ជាតិ​អាមេរិក​ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក។

 

 

Phelps ​ទើប​ឈ្នះ​មេដាយ​មាស​លើក​ទី​៥​ និង​ប្រាក់​១ នៅ​អូឡាំពិក​ទីក្រុង​រីយ៉ូ បាន​សារភាព​ថា​ខ្លួន​តែង​នោម​ដាក់​អាង​ហែល​ទឹក​ម្ដង​ ឬ​លើស​ពី​នោះ​ក្នុង​ការ​ប្រកួត។

 

ឆ្លើយ​តប​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ The Wall Street Journal អត្តពលិក​វ័យ​៣១​ឆ្នាំ​និយាយ​ថា៖ "ខ្ញុំ​គិត​ថា​កីឡាករ​ហែល​ទឹក​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​នោម​ដាក់​អាង។ វា​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ពួក​យើង​ជា​អ្នក​ហែល​ទឹក​ព្រោះ​ថា​ គ្រប់​គ្នា​ត្រូវ​ចំណាយ​ពេល​នៅ​ជាមួយ​អាង​យ៉ាង​ហោច​ណាស់​ក៏​២​ម៉ោងដែរ ​ដូច្នេះ​វា​លំបាក​នឹង​ងើប​ទៅ​បន្ទប់​ទឹក”៕

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Bussinessinsider