ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច

  • 2016-08-17 22:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ សុផល​ អ្នក​សេដ្ឋកិច្ច​ឯក​រាជ្យ​ បាន​មើល​ឃើញ​ថា ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​វត្ត​អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ ចំពោះ​ភ្ញៀវ​បរទេស​មួយ​ចំនួន​ដែល​សាញ​រឿង​តម្លៃ​។

 

 

 

នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ ការ​ដំឡើង​នេះ​នឹង​ចាប់​ផ្ដើម​ដែល​តម្លៃ​ថ្មី​គឺ​លើស​ពី​តម្លៃ​ចាស់​ស្ទើរ​ពាក់​កណ្ដាល ធ្វើ​ឲ្យ​មតិ​ភាគ​ច្រើន​ព្រួយ​បារម្ភ​ថា​នឹង​ថម​ថយ​ចំនួន​ភ្ញៀវ​បរទេស។ តែ​ក្នុង​នោះ​ក៏​មាន​អ្នក​បញ្ចេញ​យោបល់​ថា​ តម្លៃ​ថ្មី​នេះ​មិន​ថ្លៃ​ទេ ។ បើ​ធៀប​នឹង​ប្រទេស​ដែល​មាន​ប្រាសាទ​ល្អ​បែបនេះ សំបុត្រ​របស់​គេ​លក់​ថ្លៃ​ជាង​ប្រទេស​កម្ពុជា ​លើស​២-៣ ដង​ទៅ​ទៀត។

 

អ្វី​ដែល​គេ​សម្លឹង​ឃើញ​មួយ​ទៀត គឺ​សម្រាប់​ឆ្នាំ​២០១៦​នេះ ​សៀមរាប​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី និង​​ប្រាសាទអង្គរវត្ត​ជាទី​តាំង​ទេសចរណ៍​សម្គាល់​អត្តសញ្ញាណ​ជាតិ​ដ៏​ទាក់ទាញ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ។ ម្ល៉ោះ​ហើយ​ តម្លៃ​នេះ​វា​មិន​អាច​ប៉ះ​ពាល់​បាន​នោះ​ទេ​។

 

បន្ថែម​ពី​លើ​​នេះ​ លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​នយោបាយ​ និង​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ភាគច្រើន​ហៅ​ថា​អ្នក​សេដ្ឋកិច្ច​ឯក​រាជ្យ​ យល់​ថា ផល​ប៉ះ​ពាល់​នៃ​ការ​ដំឡើង​នេះ​មាន​តិច​តួច​ប៉ុណ្ណោះ។ សម្រាប់​ភ្ញៀវ​មកពី​អឺ​រ៉ុប លោក​ជឿ​ថា​នៅ​តែ​ហូរ​ចូល​មក​ធម្មតា តែ​សម្រាប់​ភ្ញៀវ​បរទេស​​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ខ្លះ​អាច​សាញ​នឹង​តម្លៃ​នេះ​ផង​ដែរ។ យ៉ាង​ណា លោក សុផល​មាន​សុទិដ្ឋិនិយម​ថា តម្លៃ​នេះ​នឹង​បង្កើន​ចំណូល​បាន​មួយ​ផ្នែកធំ​សម្រាប់​សេដ្ឋកិច្ច​ជាតិ។

 

 

 

ចំពោះ​ការយល់​ឃើញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ ឯក​ឧត្តម​ថោង ខុន បែប​ណា​នោះ គឺ​មិន​អាច​ទាក់​ទង​បាន​ទេ ដោយ​ទូរសព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល៕

 

អត្ថបទ៖ លឹម សុ​នា​​​​​​