តារាសម្ដែងសាវិន ហ្វីលីប កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ
- 2016-08-19 05:45:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងសាវិន ហ្វីលីប កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ
ចន្លោះមិនឃើញ
តារាសម្ដែង សាវិន ហ្វីលីប បានជួបអាការគាំងបេះដូង ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត នៅប៉ុន្មាននាទីមុននេះ។
ភរិយាលោក ហ្វីលីប អ្នកស្រី សែម ឆវី បានបញ្ចេញព័ត៌មាននេះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នកស្រីថា ស្វាមីអ្នកស្រី គាំងបេះដូងពេលទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណមួយកន្លែង។ អ្នកស្រី ថ្លែងថា " ស្វាមីខ្ញុំគាំងបេះដូងនៅកន្លែងហាត់ប្រាណ ពេលនេះនៅមន្ទីរពេទ្យកាល់ម៉ែត្រ គាត់បានធូរស្រាលបន្តិចហើយ សូមទេវតាជួយតាមរក្សាបង"។
មិនទាន់ទទួលបានព័ត៌មានវិវត្តន៍ចុងក្រោយនៅឡើយទេ ពាក់ព័ន្ធស្ថានភាពជំងឺរបស់តារាជើងចាស់ខាងលើនេះ ដោយក្រុមគ្រួសារ មិនអាចភ្ជាប់ទំនាក់ទំនង។