Sabay កំពុង​ជ្រើស​រើស​ "អ្នក​យក​ព័ត៌មាន​ជាន់​ខ្ពស់​ផ្នែក​កម្សាន្ត"

  • 2016-08-19 22:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជា​ក្រុមហ៊ុន Digital ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​កម្ពុជា។ Sabay ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ថ្មី ដើម្បី​មក​បម្រើ​ការងារ​ក្នុង​មុខ​តំណែង​​ជា «អ្នក​យក​ព័ត៌មាន​ជាន់​ខ្ពស់ (សិល្បៈ​កម្សាន្ត)» ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​​សម្រាប់​អ្នក​ដែល​មាន​សមត្ថភាព​​ចង់​ ក្លាយ​ជា​បុគ្គលិក Sabay។

 

* ទំនួលខុសត្រូវ

  • សរសេរ​អត្ថបទ​ព័ត៌មាន​កម្សាន្ត​យ៉ាង​ហោច​ណាស់​មួយ​ក្នុង​មួយ​ថ្ងៃ។ អត្ថបទ​នីមួយ​ៗត្រូវ​តែ​ពិត និង​មាន​ប្រភព​គ្រប់​គ្រាន់ អាច​ឲ្យ​អ្នក​អាន​ជឿ​ទុក​ចិត្ត​បាន
  • សម្ភាសន៍​ប្រភព​ព័ត៌មាន​តាម​ទូរសព្ទ ឬ​ចេញ​ទៅ​ជួប​ផ្ទាល់ ដើម្បី​ធ្វើ​បទ​សម្ភាសន៍
  • បង្កើត​បណ្ដាញ​នៅ​ខាង​ក្រៅ ដើម្បី​មាន​លំហូរ​ព័ត៌មាន
  • ធ្វើ​កិច្ចការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំបាច់

 

* តម្រូវការ

  • បញ្ចប់ ឬ​យ៉ាង​ហោច​ណាស់​កំពុង​សិក្សា​ជំនាញ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​អក្សរសាស្ត្រ​ខ្មែរ ឬ​ផ្នែក​ដែល​មាន​តម្លៃ​ស្មើ​ឆ្នាំ​ទី៣
  • មាន​បទ​ពិសោធន៍​ផ្នែក​សរសេរ ពិសេស​ខាង​ផ្នែក​សារព័ត៌មាន​ចាប់​ពី ១​ឆ្នាំ​ឡើង​ទៅ
  • ជនជាតិ​ខ្មែរ ទាំង​ពីរ​ភេទ មាន​អាយុ​មិន​លើស​៣០​ឆ្នាំ
  • ចំណេះ​ដឹង​ភាសា​អង់គ្លេស​ទាំង​និយាយ ស្ដាប់ និង​សរសេរ បូក​រួម​ទាំង​កុំព្យូទ័រ អាច​ប្រើ​ការ​បាន
  • មាន​ចំណេះ​ដឹង​លើ​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​សំណេរ​បាន​ល្អ
  • មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន
  • អាច​ចេញ​ធ្វើការ​លើស​ម៉ោង​ពេល​យប់ និង​ថ្ងៃ​ចុង​សប្ដាហ៍​បាន (ម្ដងម្កាល)
  • មាន​ចំណូល​ចិត្ត និង​ស្គាល់​សិល្បករ​ច្បាស់​ភាគ​ច្រើនទាំង​ជាតិ និង​អន្តរជាតិ
  • មាន​ចរិត​រួសរាយ​រាក់ទាក់ ក្លាហាន ចេះ​បត់​បែន និង​មាន​ជំនាញ​ធ្វើ​ការ​ជា​ក្រុម

 

* ការ​ដាក់​ពាក្យ

សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​រយៈ​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 22 8000 ឬ​វិបសាយ www.sabay.com

 

កាល​បរិច្ឆេទ​ផុត​កំណត់៖ ៣១ សីហា ២០១៦