ថោន ត្រៀម​ប្រើ​សិទ្ធិជា​ម្ចាស់ ចាត់​ការ ​ការ​ប្រើ​ប្រាស់​ស្នាដៃ​ខ្លួន​គ្មាន​ការ​អនុញ្ញាត

  • 2016-08-20 17:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រសួង ប្រកាស​ពី​ការ​ត្រៀម​បង្កើត​​អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម ដើម្បី​ធ្វើ​ការ​លើ​ការ​ប្រើ​ប្រាស់​ស្នាដៃ​របស់​ម្ចាស់​សិទ្ធិ​ទាំង​ឡាយ ថ្មី​ៗ​នេះ ថោន ដែល​ជា​ផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​ចេញ​សេក្ដី​ជូន​ដំណឹង​ថា ខ្លួន​ត្រៀម​នឹង​ប្រើ​ប្រាស់​ភាព​ជា​ម្ចាស់​ ចំពោះ​ការ​ប្រើ​ប្រាស់​ស្នាដៃ​​របស់​ខ្លួន​ទាំង​ឡាយ​ដែល​គ្មាន​ការ​អនុញ្ញាត។

 

 

សេចក្ដី​ជូន​ដំណឹង​នេះ​របស់​ថោន គឺ​ផ្ដោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ស្នាដៃ​របស់​ខ្លួន​មាន បទ​ចម្រៀង​ វីដេអូ​ ខារ៉ាអូខេ ពី​បណ្ដា​ស្ថាប័ន និង​បណ្ដាញ​សង្គម​នានា។ ថោន បាន​ចាត់​ទុក​ដា សកម្មភាព​ទាំង​នោះ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិទទួល​បាន​ផល​ប្រយោជន៍​របស់​ផលិតកម្ម។

 

ដូច្នេះ​ហើយ ថោន នឹង​ចាត់​វិធានការ​ណ៍​ចំពោះ​សកម្មភាព​រំលោភ​សិទ្ធិ​ទាំង​ឡាយ។ តាម​សេក្ដី​ជូន​ដំណឹង​ដែល​ចេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​​ និង​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ា វឌ្ឍនា ជា​ប្រធាន​គ្រប់​គ្រង​ការ​ផលិត ថោន នឹង​ចាប់​ផ្ដើម​អនុវត្តន៍​សិទ្ធិ​​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ០១ កញ្ញា ២០១៦ ខាង​មុខ។

 

យោង​តាម​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល រាល់​ការ​ប្រើ​ប្រាស់​ស្នាដៃ​របស់​អ្នក​និពន្ធ ម្ចាស់​សិទ្ធិ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ម្ចាស់​ស្នាដៃចំនួន​២​ទី​១ សិទ្ធិ​បេតិកភណ្ឌ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សិទ្ធិ​សេដ្ឋកិច្ច និង​ទី​២ គឺ​សិទ្ធិ​សីលធម៌ ​៕

  ប្រកាស​ពី​អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម ដើម្បី​គាំទ្រ​ស្នាដៃ​អ្នក​និពន្ធ ម្ចាស់​កម្មសិទ្ធិ និង​សិទ្ធិ​ប្រហាក់​ប្រហែល  

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម