គ្រូ​ក្រោន ​ថា​ហ្វ្រីឃីក​ ប្រាក់ មុន្នីឧត្តម ​ម្សិលមិញ ​គ្មាន​នរណា​ចាប់​បាន​ទេ

  • 2016-08-25 20:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ហ្វ្រីឃីក​គ្រាប់​ដំបូង​របស់ ប្រាក់ មុន្នីឧត្តម ​ច្បាស់​ណាស់​ថា​គ្មាន​នរណា​ម្នាក់​អាច​ចាប់​បាន​ទេ... មិនមែន​​អ្នក​ចាំ​ទី​ណា​អាច​ចាប់​មួយ​គ្រាប់​នោះ​បាន​ឡើយ”។ សម្ដី​របស់​លោក សែម សំណាង គ្រូ​បង្វឹក​របស់​ក្លឹប​ភ្នំពេញ​ក្រោន។

 

 

ប្រកួត​ចុង​ក្រោយ​របស់​ភ្នំពេញ​ក្រោន​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ គឺ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដោយ​លទ្ធផល ៣-២ ។ ខណៈ​ដែល​៣​គ្រាប់​របស់​ស្វាយរៀង ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ​២​គ្រាប់ ដោយ​សុទ្ធ​តែ​បាល់​ហ្វ្រីឃីក​ទាំង​អស់។​

 

ក្រោយ​ចប់​ការ​ប្រកួត​នោះ លោក សែម សំណាង ​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ប្រព័ន្ធ​ការពារ​របស់​លោក​មិន​សូវ​ល្អ ដែល​ជា​ចំណុច​មួយ​ឱ្យ​កីឡាករ​ខាង​ក្រុម​ស្វាយ​រៀង​អាច​រក​គ្រាប់​បាល់​បាន។ មួយ​វិញ​ទៀត ​គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស​រូប​នេះ មើល​ឃើញ​ទៀត​ថា​គ្រាប់​ដែល​ ឧត្តម ទាត់​ហ្វ្រីឃីក​គ្រាប់​ដំបូង​នោះ គឺ​គ្មាន​អ្នក​ចាំ​ទី​មក​ពី​ណា អាច​ចាប់​បាន​នោះ​ទេ ពោល​គឺ​ជា​គ្រាប់​បាល់​ទាត់​ចំ​មុខ​៩០ដឺក្រេ​ល្អ​ណាស់។

 

ប្រាក់ មុន្នីឧត្តម

 

សូម​ទស្សនា​វីដេអូ  highlights ៖

 

 

អត្ថបទ៖ មុន្នី រម្យ ប្រភព៖ ភ្នំពេញក្រោន