រួស​រាន់​ដាក់​ពាក្យ! Sabay កំពុង​ត្រូវ​ការ​អ្នក​យក​ព័ត៌មាន​កម្សាន្ត​និង​សង្គម

  • 2016-08-26 20:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជា​ក្រុមហ៊ុន Digital ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​កម្ពុជា។ Sabay ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ថ្មី ដើម្បី​មក​បម្រើ​ការងារ​ក្នុង​មុខ​តំណែង​​ជាអ្នក​យក​ព័ត៌មាន​ផ្នែក​កម្សាន្ត-សង្គម និងអ្នកហាត់ការ។ ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុតសម្រាប់​អ្នក​ដែល​មាន​សមត្ថភាព​​ចង់​ក្លាយ​ជា​បុគ្គលិក Sabay។

 

១.អ្នក​យក​ព័ត៌មាន​​សិល្បៈកម្សាន្ត ដែលមាន​បទពិសោធ  (Senior Entertainment Reporter) *តួនាទី

  • សរសេរ​អត្ថបទ​ព័ត៌មាន​សិល្បៈ​យ៉ាងហោច​ណាស់​មួយ ​ក្នុង១​ថ្ងៃ។ ​អត្ថបទ​នីមួយ​ៗត្រូវ​តែ​ពិត និង​មាន​ប្រភព​គ្រប់​គ្រាន់អាច​ឲ្យ​អ្នក​អាន​ជឿ​ទុក​ចិត្ត​បាន
  • សម្ភាសន៍​ប្រភពព័ត៌មាន​តាម​ទូរស័ព្ទ ឬ​ចេញ​ទៅ​ជួប​ផ្ទាល់ ​​ដើម្បី​ធ្វើ​បទ​សម្ភាសន៍
  • បង្កើត​បណ្ដាញ​នៅ​ខាង​ក្រៅ ដើម្បី​មាន​លំហូរ​ព័ត៌មាន
  • ធ្វើកិច្ចការផ្សេងទៀត ក្នុង​ករណី​ចាំ​បាច់

 

*តម្រូវការ

  • មាន​ចំណូល​ចិត្ត​ និង​ស្គាល់​សិល្បករ​ច្បាស់​ភាគ​ច្រើនទាំង​ជាតិ និង​អន្តរជាតិ
  • មានទំនាក់ទំនងល្អ និង​ អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មាន​បទ​ពិសោធផ្នែក​សរសេរ ពិសេស​ខាង​ផ្នែក​សារព័ត៌មាន​ចាប់​ពី ១​ឆ្នាំ​ឡើង​ទៅ
  • ​មានចំណេះ​ដឹង​ភាសា​អង់គ្លេស​ទាំង​និយាយ ស្ដាប់ និង​សរសេរ បូក​រួម​ទាំង​កុំព្យូទ័រ ​​អាច​ប្រើ​ការ​បាន
  • មាន​ចំណេះ​ដឹង​លើ​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរក្នុង​សំណេរ​បាន​ល្អ
  • មាន​មធ្យោបាយ​ធ្វើ​​ដំណើរ​ផ្ទាល់​ខ្លួន
  • មាន​ចរិត​រួសរាយ​រាក់​ទាក់ ក្លាហាន ចេះ​បត់​បែន និង​មាន​ជំនាញ​ធ្វើ​ការ​ជា​ក្រុម

 

២. អ្នក​យក​ព័ត៌មាន​​សិល្បៈកម្សាន្ត (Entertainment Reporter) *តួនាទី

  • សរសេរ​អត្ថបទព័ត៌មាន​សិល្បៈ​យ៉ាងហោច​ណាស់​មួយ ​ក្នុងមួយ​ថ្ងៃ។ ​អត្ថបទ​​នីមួយ​ៗត្រូវ​តែ​ពិត និង​មាន​ប្រភព​គ្រប់​គ្រាន់ អាច​ឲ្យ​អ្នក​អាន​ជឿ​ទុក​ចិត្ត​បាន
  • សម្ភាសន៍​ប្រភពព័ត៌មាន​តាម​ទូរសព្ទ ឬ​ចេញ​ទៅ​ជួប​ផ្ទាល់ ​​ដើម្បី​ធ្វើ​បទ​សម្ភាសន៍
  • បង្កើត​បណ្ដាញ​នៅ​ខាង​ក្រៅ ដើម្បី​មាន​លំហូរ​ព័ត៌មាន
  • ធ្វើកិច្ចការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំ​បាច់

 

*តម្រូវការ

  • មាន​ចំណូល​ចិត្ត​ និង​ស្គាល់​សិល្បករ​ច្បាស់​ភាគ​ច្រើនទាំង​ជាតិ និង​អន្តរជាតិ
  • មានទំនាក់ទំនងល្អ និង​ អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មាន​ចំណេះ​ដឹង​លើ​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរក្នុង​សំណេរ​បាន​ល្អ
  • មាន​មធ្យោបាយ​ធ្វើ​​ដំណើរ​ផ្ទាល់​ខ្លួន
  • មាន​ចរិត​រួសរាយ​រាក់​ទាក់ ក្លាហាន ចេះ​បត់​បែន និង​មាន​ជំនាញ​ធ្វើ​ការ​ជា​ក្រុម

 

៣.អ្នកយកព័ត៌មានសង្គម (Social Reporter) *តួនាទី

  • ស្វែងរក សរសេរ និង​ផ្ទៀងផ្ទាត់​ព័ត៌មានដែលទាក់ទង
  • ជួបសម្ភាសដោយផ្ទាល់ ឬតាមទូរសព្ទជាមួយ​បុគ្គលដែលទាក់ទង​ នឹងប្រធានបទ
  • សរសេរ​អត្ថបទ​ងាយយល់  ក្តោបអត្ថន័យសំខាន់ៗ និង​ មានប្រភពគ្រប់គ្រាន់

 

*តម្រូវការ

  • យ៉ាងហោចណាស់ជានិស្សិតឆ្នាំទី ៣ ផ្នែក​ សេដ្ឋកិច្ច
  • មាន​ទេព្យកោសល្យ និង​ឆន្ទៈក្លាយជាអ្នករាយការណ៍
  • មានបំណងក្លាយជាអ្នកយកព័ត៌មាន
  • មានភាពច្នៃប្រឌិត ឧស្សាហ៍ព្យាយាម និង​ធ្វើការជាក្រុម

 

៤. អ្នក​ហាត់​ការ​ពេញម៉ោងនៅក្នុងផ្នែកព័ត៌មានសង្គម និងសិល្បៈកម្សាន្ត (Intern)

*តម្រូវការ៖

  • អាច​ធ្វើការ​ពេញ​ម៉ោង​បាន   (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
  • មិន​ចាំបាច់​មាន​បទ​ពិសោធការងារ
  • ត្រូវមានចំណូលចិត្តក្លាយជាអ្នក​សរសេរ​ព័ត៌មាន
  • អាចសម្របខ្លួនទៅនឹងបរិបទនៃមុខតំណែងដែលចាប់អារម្មណ៍

 

*អត្ថប្រយោជន៍៖

  • អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនសប្បាយ
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • ទទួលបានចំណេះដឹង និងបទពិសោធការងារ

 

* ការ​ដាក់​ពាក្យ សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​រយៈ​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 22 8000 ឬ​វិបសាយ www.sabay.com

 

កាល​បរិច្ឆេទ​ផុត​កំណត់៖ ៣១ សីហា ២០១៦

 

 

អត្ថបទថ្មី