យុវជន​កាណាដា​ចាប់​បាន​ត្រី​ធំ​ចម្លែក ប្រវែង​៣​ម៉ែត្រ​​​ ទម្ងន់​​ជាង​២៩៤​ គ.ក

  • 2016-08-27 17:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​​​កាណាដា​​​ម្នាក់​ បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ បន្ទាប់​ពី​ចាប់​បាន​​ត្រី Sturgeon ធំ (ប្រភេទ​ត្រី​​​ធំ​ម្យ៉ាង​​យក​​​មក​ធ្វើ​អាហារ​) ពណ៌​ស​មួយ​​ក្បាល​ក្នុង​ទន្លេ​ Fraser ​​ខេត្ត​ British Columbia របស់​កាណាដា។

 

 

តាម​សារព័ត៌មាន​ កាណាដា​ Global News ត្រី​ធំ​​មួយ​ក្បាល​​ខាង​លើ​ដែល​ចាប់​បាន​តាំង​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​​​ គឺ​មាន​ប្រវែង​​ជាង​៣​ម៉ែត្រ និង​ទម្ងន់​ដល់​ទៅ​ ៦៥០​ផោន (​​២៩៤​,៨៣​ គីឡូក្រាម) និង​​មាន​ច្រមុះ​​​ពណ៌​ផ្កាឈូក​ដូច​សត្វ​ជ្រូក​ ខុស​ពី​ធម្មតា។ ​

 

បើ​តាម​លោក​ Jeff Grimolfson បុគ្គលិក​នៃ​ក្រុមហ៊ុន​​ទេសចរ​ណ៍​នេសាទ​​នៅ​តំបន់​នោះ បាន​​ឲ្យ​ដឹង​ថា ត្រី​​ធំ​នោះ​អាច​មាន​អាយុ​​ដល់​៨០​ឆ្នាំ ដោយ​ពិនិត្យ​លើ​ទំហំ​របស់​វា ហើយ​ច្រមុះ​ខុស​ធម្មតា​របស់​វា អាច​ជា​ការ​ត្រូវ​របួស​​កាល​ពី​៤០​ឆ្នាំ​មុន៕

 

ចុចអាន​៖  ចាប់​បាន​​ត្រី​​ចម្លែក​​​ ច្រមុះ​វែង មាន​​ស្លាប​និង​ភ្នែក​ភ្លឺ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ globalnews​​​​, dailymail

​​ ​​​

អត្ថបទពេញនិយម