អម្ពរ ទេវី ត្រឡប់​ទៅ​អាមេរិក​វិញ​មុន​នេះ

  • 2016-08-27 21:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ អម្ពរ ទេវី បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ហើយ កាល​ពី​វេលា​ថ្ងៃ​ត្រង់​នេះ ដោយ​រួម​ដំណើរ​ដោយ​កូន​ប្រុស​របស់​អ្នក​ស្រី។

 

 

 

ទេព រិនដារ៉ូ និង​អម្ពរ ទេវី (រូបថត៖ FB អម្ពរ ទេវី)

 

អម្ពរ ទេវី បាន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ១៣ សីហា ក្នុង​បេសកកម្ម​ចុះ​មក​ថត​ភាពយន្ត​ខ្មែរ​មួយ​​រឿង ដែល​តាម​ព័ត៌មាន គឺ​ជា​រឿង​ចុង​ក្រោយ​សម្រាប់​ជីវភាព​ជា​តារា​សម្ដែង​ បន្ទាប់​ពី​ឈប់​សម្រាក​អស់​ពេល​ជាង ១០​ឆ្នាំ។

 

យ៉ាង​ណា​ក្រោយ​ចប់​បេសកកម្ម​សិល្បៈ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ថត​រឿង​ឲ្យ​ផលិតកម្ម​ថោន តារា​សម្ដែង​ជើង​ចាស់​រូប​នេះ បាន​ចាក​ចេញ​ទៅ​ទឹក​ដី​អាមេរិក​វិញ​ហើយ នៅ​វេលា​ម៉ោង​ថ្ងៃ​ត្រង់​នេះ ដោយ​គេ​ឃើញ​មិត្ត​រួម​អាជីព ពិសេសលោក ពេជ្រ ភារុណ អតីត​ស្វាមី និង​​សិល្បកររួម​​ជំនាន់​មួយ​ចំនួន ​ជូន​ដំណើរ​ផង៕​

 

 

 

 

រូបថត៖ សហការី

 

អត្ថបទ៖ ទារិកា