១៤​សន្លឹក ​​​ប្រាប់​​ពី​ប្រវត្តិ​ស្នេហា​​របស់​លោក​អូបាម៉ា និង​ភរិយា

  • 2016-08-27 21:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Bored Panda ថ្មី​ៗ​នេះ​ បាន​បង្ហាញ​រូប​​​​​ជា​ច្រើន​សន្លឹក​​​​​របស់​​​​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និង​ភរិយា ដែល​ជា​រូប​ថត​តាំង​ពី​វ័យ​ជំទង់​រហូត​បច្ចុប្បន្ន។

 

 

រូប​ថត​​​ដែល​​ប្រមូល​ផ្ដុំ​ចង​ក្រង​ដោយ​លោក លោក​ Pete Souza វ័យ​៦១​ឆ្នាំ ជា​អ្នក​ជំនាញ​ថតរូប​​ឲ្យ​ប្រធានាធិបតី​អាមេរិក​ទាំង​នោះ​ ​បាន​​រំឭក​​​​ពី​រឿង​រ៉ាវ​ស្នេហា​របស់​លោក អូបាម៉ា និង​លោក​ស្រី មីឆែល អូប៉ាមា។

 

​គូ​ស្នេហ៍​ទាំង​ពីរ​​បាន​​ជួប​គ្នា​​ដំបូង​នៅ​កន្លែង​ធ្វើ​ការ ពេល​ដែល​លោក​ស្រី មីឆែល​ ធ្វើ​ការ​ជា​អ្នក​ទីផ្សារ​នៅ​​ក្នុង​ក្រុម​ហ៊ុន​ច្បាប់​​ Sidley Austin ។ ពេល​នោះ​ លោក​ស្រី មីឆែល​ ត្រូវ​បាន​​ណែនាំ​ឲ្យ​ជួយ​មើល​អ្នក​ហាត់​ការ​​មក​​ពី​សាលា​ច្បាប់ Harvard គឺ​លោក​ អូបាម៉ា។

 

ស្នេហា​របស់​អ្នក​ទាំង​ពីរ​​ក៏​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ដោយ​ការ​ណាត់​ជួប​គ្នា​ទៅ​​មើល​កុន​រឿង Do The Right Thing នៅ​​រោង​ភាព​យន្ត​ Harper Theater រដ្ឋ​ឈីកាហ្គោ។ ​អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​​វេលា​យល់​ចិត្ត​គ្នា​​រយៈ​៣​ឆ្នាំ​ រហូត​​ឈាន​ដល់​ចំណង​អាពាហ៍ពិពាហ៍​នា​ឆ្នាំ​១៩៩២៕

 

ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ៖

 

 

ចុចអាន៖  ចូល​មើល​ក្នុងផ្ទះ​ជួល​​​​របស់​​លោក​អូបាម៉ា​ត្រៀម​រស់​នៅ ​ក្រោយ​​​បញ្ចប់​អាណត្តិ​

 

ប្រែ​សម្រួល​៖ មាន រតនា ប្រភព៖ boredpanda, bbc