តោះ! មើល​វីឡា​អណ្ដែត​សមុទ្រ​នៅ​ឌូបៃ​តម្លៃ​១២​លាន​ដុល្លារ ស្អាត​គ្មាន​គូ​ប្រៀប

  • 2016-08-27 23:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ឌីហ្សាញ Kleindienst Group បាន​ចាប់​ផ្ដើម​គម្រោង​សាងសង់​វីឡា​អណ្ដែត​ទឹក​នៅ​ឌូបៃ​ ស្អាត​បំផុត​ក្នុង​លោក តាំង​ពី​ដើម​ឆ្នាំ​២០១៦ នេះ​មក​ម្ល៉េះ ហើយ​នឹង​បញ្ចប់​ដំណាក់​កាល​ទី​១ នៅ​ចុង​ខែ​តុលា ឆ្នាំ​នេះ ដោយ​ប្រើ​អ្នក​ឌីហ្សាញ វិស្វករ និង​ស្ថាបត្យករ​សរុប​ជាង ២០០ នាក់​មក​ពី ២៥ ប្រទេស។

 

វីឡា​នេះ ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ១២ លាន​ដុល្លារ មាន ៣ ជាន់ ខណៈ​ដែល​ជាន់​ក្រោម​គេ គឺ​ជា​បន្ទប់​គេង​ធំ​នៅ​បាត​ទឹក​សមុទ្រ​ថ្លា​ពណ៌​ខៀវ​តែ​ម្ដង អាច​មើល​ឃើញ​មច្ឆា និង​ផ្កា​ថ្ម។ ឯ​ជាន់​លើ​គេ គេ​ហៅ​ថា Sky Bedroom ជា​ប្រភេទ​បន្ទប់​គេង​លើ​អាកាស។ វីឡា​នេះ មាន​ច្រើន​បន្ទប់ រហូត​ដល់​ថ្នាក់​អាច​ដាក់​មនុស្ស​ជំទង់​បាន ៨ នាក់ និង​ក្មេង ៨ នាក់​ឯណោះ។

 

 

គម្រោង​នេះ ស្ថិត​ច្រវាក់​កោះ​ឯកជន​មួយ​ឈ្មោះ Heart of Europe។ ទឹក​សមុទ្រ​ថ្លា​ខៀវ​មើល​ឃើញ​បាត ឯ​ឆ្នេរ​ខ្សាច់​ទៀត​សោត សស្គុស​តែ​ម្ដង។ នៅ​ជុំវិញ​វីឡា​នីមួយៗ គេ​នឹង​រៀបចំ​ធ្វើ​ជា​សួន ដោយ​ដេគ័រ និង​ដាំ​ផ្កា​ថ្ម ឯ​ផ្ទៃ​ខាង​ក្នុង ត្រូវ​គេ​បំពាក់​ឧបករណ៍ Smart Devices។ គម្រោង​ទាំង​មូល​ដែល​មាន​តែ ៤០ វីឡា​នេះ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧ និង​២០១៨៕

 

 

 

 

 

 

 

 

ដោយ៖ សុផាត ប្រភព៖ Tech Insider