ក្មេង​ប្រុស​​​៣ឆ្នាំ ​អង្គុយ​លេង​ក្បែរ​សព​​​​ឪពុកម្ដាយ​​​ដោយ​មិន​ដឹង​​​​​​​​​​ដេក​​ស្លាប់​តាំង​ពី​ស្មាណា

  • 2016-08-29 17:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​​ក្ដុកក្ដួល​​ចិត្ត​ ​និង​​​គួរ​ឲ្យ​សង្វេគ​​ពន់​ពេក​​​​​​នៅ​ប្រទេស​ឥណ្ឌា ដែល​​​មនុស្ស​​​ពីរ​នាក់​ដេក​ស្លាប់​ក្បែរ​គ្នា​​​នៅ​ទី​សាធារណៈ​​​ តែ​ពុំ​មាន​នរណា​​ម្នាក់​​​ដឹង។

 

 

​​​ក្មេង​​​​ប្រុស​​អាយុ​​​ ៣​ឆ្នាំ​​​ជា​កូន ​​ត្រូវ​គេ​​ឃើញ​​​​កំពុង​អង្គុយ​​លេង​​​​ជុំវិញ​សព​ឪពុក​ម្ដាយ​​ នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​​ Munirabad នៃ​​​រដ្ឋ Karnataka ភាគ​ពាយ័ព្យ​​ប្រទេស​ឥណ្ឌា ​ដោយ​គិត​ថា​​ឪពុក​ម្ដាយ​គេ​​​​កំពុង​ដេក​លង់លក់។

 

​នៅ​ពេល​​​​អ្នក​ដំណើរ​​ឆ្លង​កាត់​ទី​នោះ​​សង្ស័យ​ ​​ហើយ​សាក​សួរ​ក្មេង​​​ គេ​ប្រាប់​​ថា​​ខ្លួន​​​ទៅ​​លេង​​ប្រាសាទ​​ Huligemma ​ហើយ​អង្គុយ​​រង់​ចាំ​​ពុក​​ម្ដាយ​​ក្រោក​​​​​​ ទើប​​​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។ អ្នក​ដំណើរ​​បាន​​​ចូល​​អង្រួន​ខ្លួន​ ​ស្ទាប​ដង្ហើម​​​​​ឪពុក​ម្ដាយរបស់​​ក្មេង​ ទើប​ដឹង​ថា​​ពួក​គេ​បាន​​​​ស្លាប់​​បាត់​ទៅ​ហើយ រួច​ក៏​បាន​ជូន​ដំណឹង​​ទៅ​ប៉ូលិស​ភ្លាម​ៗ​ដែរ។

 

ពេល​​ប៉ូលិស​​មក​ដល់​​​​ ក៏​​សួរ​ក្មេង​​បន្ត​ ​ដោយ​គេ​​​ប្រាប់​ថា "​​​ខ្ញុំ​ឈ្មោះ​ Devaraj មក​ពី​ស្រុក​ Gadag រដ្ឋ​ Karnataka ​ចាំ​ជិះ​រថភ្លើង​ តែ​ពុក​ម៉ែ​​​​កំពុង​សំរាន្ត​​​​មិន​ទាន់​ភ្ញាក់​ទេ"។ ទាំង​អ្នក​ដំណើរ និង​ប៉ូលិស​​ឮ​ដូច្នេះ​​​ បាន​រំជួល​ចិត្ត​​​​​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន តែ​ពួក​គេ​ស្ទាក់ស្ទើរ​​​នឹង​ប្រាប់​​​​កូន​អំ​​​ពី​មរណភាព​​​ពុក​ម៉ែ​គេ​ណាស់។

 

​​​​​​​​​​​​​​​​​​​​​ប៉ូលិស​បាន​​​ឆែកឆេរ​​ រួច​កំណត់​​អត្តសញ្ញាណ​សព​បាន​​​ ដោយ​ឪពុក​​​ឈ្មោះ​ Iranna Talawa អាយុ​ ៥០​ឆ្នាំ​ និង​​ម្ដាយ​​ឈ្មោះ​ Manjula អាយុ​ ៤០​ឆ្នាំ​​រស់​នៅ​​ស្រុក​​ខាង​លើ​ ហើយ​​បាន​ទាក់​ទង​ទៅ​សាច់​ញាតិ​តាម​ទូរសព្ទ​​ហើយ។

 

Manjula ​​ត្រូវ​គេ​ដឹង​ថា​ជា​ប្រពន្ធ​ទី​ពីរ​​របស់​ Iranna ​និង​បាន​ធ្វើ​ដំណើរ​​​​​​​​ជាមួយ​គ្នា​ទាំង​ ៣នាក់។ ពួកគេ​ បាន​មក​ដល់​​ស្ថានីយ​រថភ្លើង Munirabad  ​​​​​នៅ​យប់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ ហើយ​បាន​យក​​​​ស្ថានីយ​​​​ជា​​​កន្លែង​គេង ​​រួច​​ក៏​បាន​ដេក​ស្លាប់​ទាំង​ពីរ​​នាក់​នៅ​ទី​នោះ​តែ​ម្តង។ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​​បន្ទាប់​​ សាកសព​​​​​ត្រូវ​​អ្នក​ជំនាញ​​វិភាគ​រក​មូល​ហេតុ​​​ថា​ជា​ការ​បំពុល ​​ឃាតកម្ម​ ឬ​អ្វី​ផ្សេង​​។ ប៉ូលិស​​បញ្ជាក់​​ថា​ "យើង​បាន​​​​ប្រគល់​សព​​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​​ស្រុក និង​ប្រាប់​​​សាច់​ញាតិ​​​​ឲ្យ​មក​​យក​ក្មេង​ហើយ"៕

 

 

 

ចុចអាន៖ បុរស​​​អាយុ​ ៨៣ឆ្នាំ​ចំណាយ​ពេល​ជិត​ពាក់​កណ្ដាល​ជីវិត​​លក់​នំប៉័ង​​ចុង​ក្រោយ..

ចុចអាន៖ ពី​​​ជន​អនាថា​​៣ឆ្នាំ ​​​​ក្លាយ​ជា​សិស្ស​ពូកែ​​​​ទទួល​​ពិន្ទុ​​ខ្ពស់​​​បំផុត​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Indiatimes