មក​ស្គាល់ ហាង​កាហ្វេ Starbucks ស្អាត​បំផុត​លើ​ពិភព​លោក

  • 2016-08-29 23:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣៦០​គីឡូម៉ែត្រ ពី​ទីក្រុង​តូក្យូ គឺ​ខេត្ត​តូយ៉ាម៉ា គឺ​មាន​ហាង​កាហ្វេ «Starbucks» ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក។ ហាង​កាហ្វេ​មួយ​នេះ​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​១ នៅ​ក្នុង​ការ​ប្រកួត «2008 Store Design Awards» ដោយ​សារ​តែ​ការ​រចនា​ផ្ទាំង​ជញ្ជាំង​កញ្ចក់​ដ៏​អស្ចារ្យ​របស់​វា។ អតិថិជន​អាច​ទទួល​ទាន​កាហ្វេ​ដោយ​រីក​រាយ និង​ទស្សនា​ទេសភាព​ដ៏​ស្រស់​បំព្រង​នៅ​ខាង​ក្រៅ។

 

 

ហាង​កាហ្វេ​ខាង​លើ​នេះ​ក៏​អាច​ឲ្យ​អតិថិជន​ទស្សនា​ទេសភាព​ពី​ខាង​លើ​ប្រឡាយ​ទឹក នៅ​ក្នុង​ឧទ្យាន Fugan Unga Kansui Park ដែល​ជា​ជម្រក​សត្វ​បក្សី​ផង​ដែរ។ វា​ពិត​ជា​ទីកន្លែង​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់ ប្រសិន​បើ​អ្នក​ចង់​អង្គុយ និង​រីករាយ​ជា​មួយ​សំឡេង​នៃ​ធម្មជាតិ។ រីឯ​នៅ​ពេល​យប់ ពន្លឺ​ភ្លើង​បាញ់​បំភ្លឺ​ទឹក បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ៕

 

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ទិដ្ឋភាព​នោះ​ទាំង​អស់​គ្នា៖

 

 

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ nextshark