រន្ទះ​បាញ់​​​​​​​​ចំ​ហ្វូង​រមាំង​​ សម្លាប់​​​​ជាង៣០០​ក្បាល​​​​​​​ក្នុង​មួយ​ប៉ប្រិចភ្នែក​

  • 2016-08-30 14:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សត្វ​រមាំង​​​ជាង​​ ៣០០​ក្បាល​ ​ត្រូវ​បាន​រន្ទះ​បាញ់ ងាប់គ​ជើង​​លើ​​​គ្នា​​នៅ​ប្រទេស​ន័រវែស ដោយ​មន្ត្រី​សត្វ​ព្រៃ​​ហៅ​​​​ថា​​ជា​​គ្រោះ​ធម្មជាតិ​ធំ​​មិន​ធម្មតា​​មួយ​​​។

 

​​​​​​​​​​​​​

ភ្នាក់​ងារ​​​មន្ត្រី​បរិស្ថាន​​ន័រវែស​ បាន​​បញ្ចេញ​រូប​​ភាព​​​គួរ​ឲ្យ​សង្វេគ និង​ព្រឺក្បាល​របស់​​សាកសព​រមាំង​​​​ដេក​រដូករណែល​លើ​វាល​​ស្មៅ​នៅ​​​ខ្ពង់​រាប​​នៃ​ភ្នំ​​ Hardangervidda។ ភ្នាក់ងារ​ខាង​លើ​​និយាយ​ថា​​ រមាំង​ ៣២៣ក្បាល​ ក្នុង​នោះ​មាន​​កូន​វា​​​៧០​​ក្បាល​ ត្រូវ​បាន​​​​រន្ទះ​​​​លាយឡំ​នឹង​ព្យុះ​បាញ់​​សម្លាប់ ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

 

​​​ប្រភព​ដដែល​​បន្ថែម​ថា​ វា​មិន​មែន​ជា​ចម្លែក​ទេ​​​ ដែល​រន្ទះ​បាញ់​​​រមាំង ឬសត្វ​ព្រៃ​ផ្សេង​ទៀត​​ ​ប៉ុន្តែ​​​​​នេះ​ជា​ចំនួន​​ដ៏​ច្រើន​សម្បើម​​មិន​ធ្លាប់​មាន។ ខ្ពង់រាប​ Hardangervidda ជា​ជម្រក​​​​រមាំង​​ច្រើន​បំផុត​នៅ​ប្រទេស​ន័រវេស គឺ​​​​ប្រមាណ​​ពី១០ ០០០ ទៅ​​១១ ០០០​ក្បាល៕

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ CNN​​​​